សូមចូលរួនសោកស្តាយផង! លោក ចា រិទ្ធី ជួបទុក្ខធំ ដោយអ្នកម្តាយជាទីស្រលាញ់ របស់លោក បានទទួលមរណ ភាពហើយ

ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា សិល្បករ សិល្បការិនីជាច្រើន បានជួបទុក្ខធំ ខណៈបាត់បង់មនុស្សជាទីស្រលាញ់ទៅ ជាហេតុធ្វើឲ្យមហាជន ពិតជារន្ធត់ចិត្ត។ ដោយឡែកគ្រាន់តែខែថ្មី ភ្លាម លោកចា រិទ្ធី ដែលត្រូវបានគេស្គាល់ថា ជាផលិតករដ៏ល្បីឈ្មោះ និងជាតារាសម្តែង ផងនោះ បានជួបទុក្ខធំផងដែរ។

ជាក់ស្តែងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ចា រិទ្ធី ផលិតករ និងជាសិល្បករចាស់វស្សា បានបង្ហោះសារទាំងទឹកភ្នែក និងស្រណោះអាល័យថា៖ «ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !»។

ជាមួយគ្នានោះផងដែរ ក៏មានសិល្បករ សិល្បការិនីជាច្រើន ពិសេសគឺបងប្អូនមហាជន បានចូលរួមសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ ចំពោះក្រុមគ្រួសារនៃ សព សូមឲ្យលោកយាយទៅកាន់សុគតិភព៕

Related posts

Leave a Comment