សែនអាសូរខ្លាំងណាស់! កូនៗទទួលយកមិនទាន់បានទេ ត្រឹមតែមួយប៉ព្រិចភ្នែក កូនៗត្រូវបាត់បង់ ឪពុក ម្តាយ ក្នុងថ្ងៃមួយ ដោយសារតែ…

ហ្វេសប៊ុក៖ ពិតជារឿងមួយគួរឲ្យសោកស្តាយខ្លាំងណាស់ ពេលបានឃើញ ទិដ្ឋភាពរបស់ប្អូន កំពុងតែយំសោកបោកខ្លួន ជូនដំណើរអ្នកមានគុណ ទាំងពីរនាក់ ដែលបានទទួលមរណ ភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ ជីវិតរបស់គាត់ពិតជាលំបាកខ្លាំងណាស់ ខំប្រឹងងើបតាំងពីព្រឹកព្រលឹម ដើម្បីទៅប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត មិនគួរណាឡើយជួបរឿងអកុសលបែបនេះសោះ។

ជាក់ស្តែងបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sanndy Sethyka បានបង្ហោះសារថា “បងប្រុសជាភ្នាក់ងារជ្រើសរើសពលករ អោយក្រុមហ៊ុនយើងខ្ញុំ ដោយសារតែជីវៈភាពខ្វះខាត បងប្រុសបងស្រីត្រូវងើបពីយប់ទៅទិញបន្លែនៅផ្សារសិរីសោភ័ណ្ឌ មកបោះដុំនៅតាមផ្សារនៅប៉ោយប៉ែត តែអកុសលយប់ទៀបភ្លឺនេះទទួលដំណឹងយ៉ាងរន្ធត់ ត្រូវឡានបុក ហើយម្ចាស់ឡានរត់គេចខ្លួនបាត់ទៀត សូមវិញ្ញាណខណ្ឌបងទាំងពីរទៅអោយបានសុខ ទទួលយកមិនបានទេ កូនគាត់ខលមកថាគេបុកប៉ាម៉ាក់ខ្ញុំស្លា ប់ហើយអុីពូ ជួយខ្ញុំផង”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា “មិនហ៊ានសំរាកច្រើនទេ.. ខំងើបពីយប់ដើម្បីរកសុីចិញ្ចឹមជីវិតនិងគ្រួសារ.. អីឡូវត្រូវបាត់បង់ជីវិតទាំងពីរនាក់.. អីឡូវកូនតូចៗរបស់ពួកគាត់ត្រូវកំព្រាហើយ… ពិតជាស្លុតចិត្តអាណិតណាស់… សូមបើកបរដោយមានការប្រុងប្រយ័ត្ន.. បើមិនដូច្នេះទេអ្នកនិងបង្កើតអោយមានវិប្បដិសារីអស់មួយជីវិត. ទៅទាំងមិនបានលាញាតិប្រុសស្រី ពុកម៉ែបងប្អូនណាទាំងអស់ អ៊ុំប្រុសថាមិនគួរណាកូនប្រុសដ៏ល្អនិងកូនប្រសារជួបរឿបបែបនិងមិនគួរសោះកូន”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ និង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងជាអាណាព្យាបាលទាំងពីរនាក់ក្នុងពេលតែមួយ៕

Related posts

Leave a Comment