ចង់ចូលរួមទេបងប្អូន! កម្មវិធីប្រណាំងទូក ជាមួយ តារាចម្រៀង ខេម ផ្ទាល់ ប្រាក់រង្វាន់សរុប 30លានរៀល, តើអ្នកណា អាចយកឈ្នះ ខេម ដែលល្បីថា ពូកែអុំទូក កូនអ្នកកំពង់ឆ្នាំង បាន

នៅមុននេះបន្តិច នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកផេកឈ្មោះ “Leng Navatra ឡេង ណាវ៉ាត្រា” បានប្រកាសនូវដំណឹងដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺកម្មវិធី ប្រណាំងទូក ជាមួយកំពូលតារាចម្រៀង ខេម ដែលមានប្រាក់រង្វាន់សរុប ដល់ទៅ ៣០លាន រៀលឯណោះ។

ហ្វេសប៊ុកដដែលបានបញ្ជាក់យ៉ាងច្បាស់ថា ៖ “រីស៊ត កុងតឹន័រ និងផ្សារលើទឹក ដំបូងគេបង្អស់ នៅជិតទីក្រុងប៉ោយប៉ែត ចាប់ដំណើរការ នៅថ្ងៃទី 14/09/2020 នេះហើយ និងមានកម្មវិធីប្រណាំងទូក ជាមួយកំពូលតារាចម្រៀង ខេម ផ្ទាល់ ប្រាក់រង្វាន់សរុប 30លានរៀល
កម្មវិធីចាប់ផ្តើមប្រលងជំរុះចាប់ពីថ្ងៃទី 14/09/2020 តទៅ តើអ្នកណាអាចយកឈ្នះ ខេម ដែលល្បីថា ពូកែអុំទូក កូនអ្នកកំពង់ឆ្នាំងបាន”។

ក្រោយឃើញបែបនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ហើយបានចូល comment ថា ៖ កុំអោយខូចពូជអ្នកកំពង់ឆ្នាំងណាបងខេម ប្រឹងអោយឈ្នេះ, ឡូយម្លេស, ចង់ចូលរួមដែរ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញអារម្មណ៍ថា ពិតជាចង់ចូលរួមក្នុងកម្មវិធីនេះខ្លាំងណាស់ ព្រោះមើលទៅពិតជាប្លែក និងគួរឲ្យចាប់អារម្មណ៍ ។ ខាងក្រោមនេះ ជារូបភាពស្អាតៗ ដែលហ្វេសប៊ុកខាងលើ បានបង្ហោះ សូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment