ប្រពៃណាស់! ទីបំផុត កន្លែងលាងដៃ សម្រាប់សិស្សសាលា នៅជុំគិរី ដែល ថៅកែហាងពេជ្រ និងស្វាមី ឧបត្ថម្ភ បានធ្វើរួចហើយ ចំណាយទឹកប្រាក់អស់ចំនួន…

នៅមុននេះបន្តិច​ នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ មហាជជាច្រើនបង្ហាញក្តីរំភើបចិត្តក្រៃលែងជំនួស ប្អូនៗសិស្សានុសិស្ស ដែល លោកស្រី ទ្រី ដាណា និងស្វាមី បានឧបត្ថម្ភ កន្លែងលាងដៃមួយ សម្រាប់ សិស្សសាលា នៅជុំគិរី ដែលចំណាយទឹកប្រាក់អស់រហូតដល់ទៅ 5.600.000 រៀល។

ក្នុងនោះគេក៏បានឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពទូទៅ បង្ហាញកន្លែងលាងដៃមួយនេះ ដែលបានធ្វើរួចហើយ ព្រមទំាងបញ្ជាក់ប្រាប់ឲ្យដឹងថា ៖

“កន្លែងលាងដៃ សម្រាប់សិស្សសាលានៅជុំគិរី ធ្វើរួចរាល់ហើយ សម័យកូវីដ១៩ ប្អូនៗ ត្រូវរក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យបានស្អាតជានិច្ច ចូលរួមការពារទាំងអស់គ្នា។ អរគុណ លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានជួយសម្រួលការសាងសង់ ដើម្បីទុកប្រើទាំងអស់គ្នា អ្វីដែលអាចជួយបាន នាងខ្ញុំនឹងខំប្រឹងតាមលទ្ធភាព”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment