រំភើបចិត្តជំនួស! ទារិកា ដែលគេយកមកបោះបង់ចោល នៅគំនរសំរាម ថ្ងៃមុន, នៅថ្ងៃនេះ អូនបាន១ខែហើយ ថែមទំាងបានទទួលកាដូ ច្រើនណាស់ពី ម៉ាក់មីង មានដូចជា…

កាលពីពេលកន្លងផុតទៅថ្មីៗនេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។

ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។ លុះដល់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖

“ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។

ចំណែកមកដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ទារិកា ដ៏គួរឲ្យអាណិតនេះ អាយុបាន១ខែហើយ មើលទៅមុខមាត់ ធំប្លែក គួរឲ្យស្រឡាញ់ណាស់ ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ពូ ឈីវ” បានបញ្ជាក់ឲ្យដឹងបន្ថែមថា “អូនបាន១ខែហើយ អ៊ុំពូមីងយាយតាអើយ ថ្ងៃនេះអូនមកវត្ត”។ នៅថ្ងៃនេះដែរ ដូចដែលបានសន្យា គេប្រទះឃើញស្ត្រីដ៏ស្រស់ស្អាតម្នាក់ ម្ចាស់ហ្វេសប៊ុក “PoPo BeautyPlus DW” បាននាំយក រទេះ ខោ ទឹកនោម ទឹកដោះគោ និងថវិកា សម្រាប់ក្មួយស្រី ដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ។ ស្ត្រីរូបនេះបានបញ្ជាក់ថា ៖

“ថ្ងៃដែលក្មួយស្រីត្រូវគេ យកមកបោះបង់ចោល នៅគំនរសំរាម ម៉ាក់មីងបាន មកមើលក្មួយម្ដងហើយ ពេលនេះ ម៉ាក់មីងធ្វើតាមការសន្យាណា ម៉ាក់មីងមកលេងក្មួយស្រី ក្នុងថ្ងៃនេះកក់ខែបានមួយខែ ហើយម៉ាក់មីងបានយករទេះរួមទាំងខោ ទឹកនោម ទឹកដោះគោ និងថវិកាឱ្យម៉ាក់ៗក្មួយទៀត ម៉ាក់មីង ពិតជាអាណិតក្មួយណាស់ ដែលត្រូវម្ដាយចិត្តអ​ប្រិ​យយកមកបោះចោលនៅគំនរសំរាមបែបនេះ

តែដោយជីវិតក្មួយថ្លៃ និងសំណាង ដែលមានបងស្រីបានឃើញ និងដឹងទាន់ពេលវេលា ក៏បានជួយជីវិត ក្មួយមកពីគំនរសំរាមទាន់ពេល ដូចនេះ ម៉ាក់មីង ពិតជាអាណិតស្រឡាញ់ក្មួយណាស់ ម៉ាក់មីងសូមជូនពរអោយក្មួយ មានតែសុខភាពល្អ សំណាងល្អ និងជួបតែរឿងល្អក្នុងជីវិតរហូតទៅណា អរគុណបងស្រី និងប្អូនប្រុស ដែលជួយជីវិតក្មួយផងណា”៕

Related posts

Leave a Comment