សែនស្រណោះខ្លាំងណាស់! នឹកម្តាយពេក Riya បង្ហោះវីដេអូមួយទៀត កាលទិញទូរស័ព្ទទំនើប ជូនម្តាយ ហើយថ្លែងទំាងទឹកភ្នែកថា “នឹកម៉ែ មិនដឹងម៉ែនៅណា? ហើយកំពុងធ្វើអ្វី? ម៉ែហូបបាយនៅម៉ែ?” (មានវីដេអូ)

អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ អ្នកនាង Love Riya ជួបទុក្ខធំ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ដោយម្តាយបង្កើតរបស់ខ្លួន បានទទួលមរណភាពបាត់ទៅហើយ ធ្វើឲ្យកូនៗទំាង៦នាក់ សម្តែងក្តីសោកសៅជាពន់ពេក សឹងតែមិនគួរឲ្យជឿ។

Love Riya ជាកូនពៅ នៅក្នុងគ្រួសារ បានបង្ហោះសារមួយ ទំាងទឹកភ្នែក ក្នុងហ្វេសប៊ុករបស់ខ្លួនថា “អ្នកម្ដាយខ្ញុំបានទទួលម​រណភាពហើយ, ម៉ែទៅចោលកូនរហូតហើយ”។ កូនទំាង៦នាក់ មានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តាមបំណងម្តាយ ទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន នេះបើតាមការបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្ត ដែល Love Riya ថ្លែងប្រាប់នៅក្នុងកាល Live វីដេអូ នៅថ្ងៃដែលម្តាយទទួលមរណភាព។

កូនទំាង៦នាក់ មានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តាមបំណងម្តាយ ទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន នេះបើតាមការបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្ត ដែល Love Riya ថ្លែងប្រាប់នៅក្នុងកាល Live វីដេអូ នៅថ្ងៃដែលម្តាយទទួលមរណភាព។

នៅមិនទាន់អស់ទេ នៅក្នុងការ Live អ្នកលក់ឡេ រូបនេះ បានបន្តថា “គាត់ស្លា​ប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។

Riya បានភ្ជាប់សារជាមួយវីដេអូមួយនេះទំាងទឹកភ្នែកថា “នឹកម៉ែ មិនដឹងម៉ែនៅណា? ហើយកំពុងធ្វើអ្វី? ម៉ែហូបបាយនៅម៉ែ???????????”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដ៏រំជួលចិត្តខាងក្រោមនេះ ៖

Related posts

Leave a Comment