អីយ៉ា! កញ្ញាទេព បូព្រឹក្ស បានបង្ហោះសារយ៉ាងផ្អែមល្ហែមមួយ ខណះពេលដែលថ្ងៃរៀបការខិតជិតមកដល់ទៅហើយ

ភ្នំពេញ៖ មហាជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត បានបង្ហាញពីទំនាក់ទំនងរបស់ខ្លួនជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំនោះ អ្នកទាំងពីរ និងចូលរោងការក្នុងពេលឆាប់ៗនេះហើយ លើសពីនេះទៅទៀតនោះ គឺលោក ជី ដេវីត និងតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហាញពីសកម្មភាពជាច្រើនលើទឹកដីប្រទេសថៃ យ៉ាងផ្អែមល្ហែមធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន ទស្សនារួចហើយស្ទើរតែលើសជាតិស្ករ ធ្វើឲ្យមានការចាប់អារម្មណ៍មិនតិចនោះទេ។ដោយឡែក ថ្ងៃនេះផងដែល កញ្ញា បានបង្ហោះសារយ៉ាងផ្អែមល្ហែមមួយថា ៖

«មិនទាន់រៀបការមិនសំខាន់ទេ សំខាន់គឺសុំឲ្យដូចរាល់ថ្ងៃបានហើយ មិនឈ្លោះគ្នា ឃើញមុខគ្នារាល់ថ្ងៃ ទៅណាមកណាជាមួយគ្នា ស្រលាញ់គ្នាមួយនឹងមួយ និយាយរួមមិនអាចខ្វះនរណាម្នាក់បានក្នុងជីវិត តែបើពេលណាគ្មានវត្តមានអូនក្នុងជីវិតបងគឺថ្ងៃនោះក៏បាត់អូនពីផែនដីដែរ #truelove»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment