កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ ស្រីអូន បានជួបប្អូនប្រុសម្នាក់ អត់មាន លលាដ៌ក្បាល ហើយ។ ក្នុងនោះ ព្រោះតែក្តីអាណិតខ្លោចចិត្ត ស្រីអូន បានសម្រេចជួយ ថវិកា ដល់ទៅ 6000$ ដើម្បីដាក់លលាដ៌ក្បាលជូនគាត់វិញ ព្រមទំាងទទួលធ្វើជាកូនចិញ្ចឹមថែមទៀតផង។ ស្រីអូនបានបញ្ជាក់យ៉ាងច្បាស់ថា ៖
“ជួយក្មេងប្រុសដែលអត់លលាដ៌ក្បាល ជូនថវិកា 6000$ ដើម្បីដាក់លលាដ៌ក្បាលជូនគាត់វិញ និងទទួលធ្វើជាកូនចិញ្ចឹម សរុបទៅខ្ញុំមានកូនចិញ្ចឹមជិត200នាក់ហើយ គាត់និយាយថា ម៉ាក់មានកូនច្រើនចឹង តិចម៉ាក់ស្រលាញ់ខ្ញុំ តិចជាងគេទៅ ព្រោះខ្ញុំអត់មានលលាដ៌ក្បាល ដូចគេ ពុទ្ធោអើយ ជូនបុណ្យផងបងប្អូន លោកយាយផ្ដាំ កុំអោយយំ ព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេ ទប់ណាស់បងប្អូន រូបគេរូបយើង”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង ដ៏ល្បី គឺ មាស សុខសោភា ក៏បានទៅសួរសុខទុក្ខ ប្អូនប្រុសម្នាក់នេះផងដែរ។
ស្រីអូន បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “អរគុណបង មាស សុខសោភា មកប្រជុំហើយ ឆ្លៀតមកសួរសុខទុក្ខ កូនផេង ហើយលើកទឹកចិត្តកូនផេងទៀត សប្បាយបានថតរូបភ្លេចមើលជើងកូនពៅ ជាន់មួយសូន្យ កូនមិនប្រាប់ម៉ែ មិនដឹងស្មើដៃគ្នា”។ ស្រីអូនបន្ត ថា “កូនអើយមិនហ៊ានបែរចំខ្លាចឃើញអត់ស្អាត អរគុណបងភាមកប្រជុំហើយ ឆ្លៀតមកលើកទឹកចិត្តកូនផេង”។
ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗនាំគ្នាបង្ហាញអារម្មណ៍ថា ៖ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលឃើញបងៗ ចេះជួយអ្នកក្រីក្រ អ៊ីចឹង គ្មានពាក្យអ្វីនិយាយ មានតែសុំអោយទេវតាតាមថែរក្សាបងគ្រប់ពេលវេលា, អំពើល្អមិនសាបសូនទេប្អូនស្រី, រូបស្អាតហើយ ចិត្តល្អទៀតអូន ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតចំពោះទឹកចិត្ត ស្រីអូន និងតារាចម្រៀង មាស សុខសោភា។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖