អ្នកប្រើប្រាស់ក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ អ្នកនាង Love Riya ជួបទុក្ខធំ សឹងតែមិននឹកស្មានដល់ ដោយម្តាយបង្កើតរបស់ខ្លួនទទួលមរណភាពបាត់ទៅហើយ ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីសោកសៅ ជាខ្លាំង និងបានបង្ហោះសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។
Riya បានភ្ជាប់សារបញ្ជាក់ទំាងទឹកភ្នែកថា “អ្នកម្ដាយខ្ញុំបានទទួលមរណភាពហើយ, ម៉ែទៅចោលកូនរហូតហើយ”។
អ្នកលក់ឡេរូបនេះ មានបងប្អូនទំាងអស់ដល់ទៅ ៦នាក់ឯណោះ ហើយ Riya ជាកូនពៅគេ ។ កូនទំាង៦នាក់ មានទឹកចិត្តប្រពៃខ្លាំងណាស់ ទោះម្តាយចង់បានអ្វី ធ្វើអ្វី កូនៗតាមបំណងម្តាយទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន។
ក្នុងនោះ អ្វីដែលរឹតតែខ្លោចចិត្តថែមទៀតនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ មានដូចជា ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត។ ពេលកូនៗ នាំម្តាយទៅងួតទឹកសំអាតខ្លួនម្តងៗ ម្តាយរូបនេះ តែងតែប្រាប់ថា គាត់ឈឺឆ្អឹងខ្លាំងណាស់។
នៅមិនទាន់អស់ទេ នៅក្នុងការ Live អ្នកលក់ឡេ រូបនេះ បានបន្តថា “គាត់ស្លាប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។