មាននឹកគាត់ទេបងប្អូន? តាន់ គឹមសួរ ឆ្លៀតទៅសួរសុខទុក្ខនិងលើកទឹកចិត្ត បេន វីរៈបុរសដែលបានលះបង់ទាំងទ្រព្យ ទាំងកំលាំងកាយនិងចិត្ត ពេលខ្លះស្ទើរតែបាត់បង់អាយុជីវិតដើម្បីការពារព្រៃឈើកម្ពុជា

ដូចដែលបងប្អូនជាច្រើន ប្រាដកជាបានលោក ជនជាតិបរទេសមួយគ្រួសារ ដែលសុខចិត្តចាកឆ្ងាញពីប្រទេសកំណើត មករស់នៅប្រទេសកម្ពុជា ។ បេន គឺជាបុរសជនជាតិអាមេរិកម្នាក់ និងក្រុមគ្រួសារ​ ដែលបានលះបង់ទ្រព្យសម្បត្តិ សេចក្តីសុខផ្ទាល់ខ្លួន ចេញពីប្រទេសកំណើត មករស់នៅក្នុងព្រៃយ៉ាងជ្រៅ នៅតំបន់ភ្នំ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

គោលបំណងរបស់ លោក បេន គឺចង់មកប្រទេសកម្ពុជានេះ ដើម្បីអភិរក្សសត្វព្រៃ និងព្រៃឈើ នៅភ្នំត្នោត ដែលហៅថា BeTreed Adventures នៅខេត្តព្រះវិហារ។ ការមករស់នៅក្នុងព្រៃបែបនេះ គឺលោកមិនបានមករស់នៅតែម្នាក់ឯងនោះទេ ។ ភរិយា និងកូនរបស់លោក បេន ក៏បានមករស់នៅជាមួយនិងរូបលោកផងដែរ ដើម្បីមើលថែគ្នា។

ការមករស់នៅដំបូង គឺមានការពិបាកខ្លាំងណាស់ ព្រោះថា មានបងប្អូនមួយចំនួនតូចមានការមិនពេញនិងរូបលោកជាខ្លាំង តែយ៉ាងណាមិញ នោះគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះ នាពេលនេះ លោកនិងសហគម បានសហការគ្នា ដើម្បីមើលថែព្រៃឈើ និងសត្វព្រៃបានយ៉ាងខ្ជាប់ខ្ជួនបំផុត។ បេន ក៏ធ្លាប់ជួបរឿងរ៉ាវជាច្រើន ក្រោយពេលដែលរូបលោក បានមករស់នៅលើទឹកដី នៃខេត្តព្រះវិហារនេះ ។ ដោយសារតែចិត្តស្រលាញ់​ សត្វព្រៃ និងព្រៃឈើ ទើបរូបលោកសម្រេចលះបង់គ្រប់បែបយ៉ាង ពីប្រទេសកំណើតមករស់នៅកម្ពុជាយើង។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានបង្ហោះរូបភាពរបស់លោកបេន ដោយលោកបានសរសេររៀបរាប់ថា “ទោះបីមានការមមាញឹកយ៉ាងណាក៏ដោយ ក៏ពួកយើងឆ្លៀតចូលអើតដើម្បីសួរសុខទុក្ខនិងលើកទឹកចិត្តវិរៈបុរសដែលបានលះបង់ទាំងទ្រព្យ ទាំងកំលាំងកាយនិងចិត្ត ពេលខ្លះស្ទើរតែបាត់បង់អាយុជីវិតដើម្បីការពារព្រៃឈើកម្ពុជាម្នាក់នេះដែរ”។

Related posts

Leave a Comment