កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារមួយ ដោយក្តីហួសចិត្តយ៉ាងខ្លាំង មិនដឹងជាអ្នកណា ពិតជាចង្រៃខ្លាំងណាស់ ទៅដកដើមផ្កាក្រដាស ដែលគេបានដាំរួច នៅតាម មហាវិថីជំទាវម៉ៅ។
ឯកឧត្តម បានដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “កាលពីថ្ងៃអាទិត្យម្សិលមិញ មានជនចង្រៃ បានដេីរដកដេីមផ្កាក្រដាស ដែលក្រុមការងារ បានដាំរួចកន្លងមក នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលេីផ្លូវ ។ ពិតជាចង្រៃខ្លាំងណាស់ ។ បេីមានប្រិយមិត្តណាបានឃេីញ សូមជួយប្រាប់ផង ចង់ជួបគាត់សួរនាំខ្លះ ។”។
ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជនទូទៅ ចូល comment ទំាងខឹងថា ៖ មិនជួយចូក ជួតចែវ តែបែរជាជួយបំផ្លាញ, មនុស្សចង្រៃមហាសែនចង្រៃ, ឱម្ចាស់ថ្លៃ! ពិតជាហួសហេតុមែន, មានមនុស្សចង្រៃចឹងទៀត, ចេះលើកដៃធ្វើទៅរួច, ពុទ្ធោ ឱមនុស្សអេីយ, បើមិនជួយដាំទេមកបំផ្លាញធ្វើអីលោកព្រះ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះបុគ្គលដែលមកបំផ្លាញបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖