មើលហើយ រឹតតែរំជួលចិត្ត ! Love Riya មានបងប្អូនទំាងអស់៦ នាក់ ហើយ Riya ជាកូនពៅ មានរឿងមួយ ដែលគ្រប់គ្នាពិតជាចង់ដឹង ដោយ Riya និយាយទំាងអួលដើម ក ប្រាប់ថា…(មានវីដេអូ)

កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ អ្នកនាង Love Riya ជួបទុក្ខធំ សឹងតែមិននឹកស្មានដល់ ដោយម្តាយបង្កើតរបស់ខ្លួនទទួលមរណភាពបាត់ទៅហើយ ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីសោកសៅ ជាខ្លាំង និងបានបង្ហោះសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។

Riya បានភ្ជាប់សារបញ្ជាក់ទំាងទឹកភ្នែកថា “អ្នកម្ដាយខ្ញុំបានទទួលម​រណភាពហើយ, ម៉ែទៅចោលកូនរហូតហើយ”។

នៅមិនទាន់អស់ទេ នៅក្នុងការ Live អ្នកលក់ឡេ រូបនេះ បានបន្តថា “គាត់ស្លា​ប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។

លុះមកដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ម្សិលមិញនេះ ព្រោះតែនៅនឹកស្រណោះ និងអាណិតម្តាយខ្លោចចិត្ត Riya នៅតែបង្ហោះវីដេអូចាស់ៗកាលម្តាយខ្លួននៅរស់ ហើយក៏បាននិយាយទំាងអួលដើម ក ថា នូវរឿងជាច្រើន ដែលមានអ្នកខ្លះពិតជាចង់ដឹង។

Riya មានបងប្អូនទំាងអស់៦នាក់ ហើយ Riya ជាកូនពៅគេ ។ កូនទំាង៦នាក់ មានទឹកចិត្តប្រពៃខ្លាំងណាស់ ទោះម្តាយចង់បានអ្វី ធ្វើអ្វី កូនៗតាមបំណងម្តាយទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន។

កាន់តែខ្លោចចិត្តនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ ដោយ Love Riya បង្ហើបខ្លះៗក្នុងការ Live ថា ម្តាយគាត់មានជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត ។ ដើម្បីជ្រាប​ កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment