ករណី​កញ្ជ្រឹល​ទូទាំង​សាកលលោក​កើនឡើង​៣​ដង​លើស​កាលពី​ឆ្នាំទៅ​មិញ

រាល់​គ្រប់​តំបន់​នីមួយៗ​នៅលើ​ពិភពលោក​រួមទាំង​នៅ​ទឹកដី​អា​េ​ម​រិ​ក​ផង​នោះ​កំពុង​ជួប​បទពិសោធន៍​នៃ​ការកើនឡើង​នូវ​ចំនួន​ករណី​ជំងឺ​ក​ញ្ជ្រិ​ល​ដែល​ជំងឺ​នេះ​អាច​បង្ក​បាន​ដោយ​វាក់​សាំង​ហើយ​ដែល​វា​អាច​សម្លាប់​ឬ​ធ្វើ​ឲ្យ​កុមារ​រង​វិកលភាព​បាន​។ អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក Kate O’Brien នៃ​អង្គការ WHO បានដាក់​ការ​ថ្កោល​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​ធ្លាក់ចុះ​ខ្សោយ​និង​ការផ្សាយ​ព័ត៌មាន​ដោយមាន​ការយល់ច្រឡំ​អំពី​វាក់​សាំង​ហើយ​បានធ្វើការ​អំពាវនាវ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​និង​សហគមន៍​សូម​ឲ្យ​ជឿជាក់​ទៅលើ​ការផ្សាយ​ព័ត៌មាន​អំពី​វា​៉​ក់​សាំង​ក្នុង​កិច្ច​បង្ការ​ជំងឺ​ដែល​ងាយ​ឆ្លង​បំផុត​នោះ​គឺជា​ភាពត្រឹមត្រូវ។

អង្គការ WHO បាន​និយាយថា មានការ​កើនឡើង​នៃ​ជំងឺ​ក​ញ្ជ្រិ​ល​នេះ​ដល់​ទៅជិត​៣​ដងដោយ​សារ​ករណី​ជាច្រើន​នៃ​ក​ញ្ជ្រិ​ល​ត្រូវបាន​រាយការណ៍​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំនេះ លើសពី​រយៈកាល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨។

មាន​ដល់​ទៅជិត​៣៥៥.០០០​ករណី​នៃ​កញ្ជ្រឹល​ត្រូវបាន​រាយការណ៍​ទូទាំង​សាកលលោក​នា​ឆ្នាំនេះ​។ ជា​ចំនួន​មួយ​ខ្ពស់​លើស​កាលពី​ឆ្នាំ​២០០៦។ គួររំលឹកថា ក​ញ្ជ្រិ​ល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​តាម​ការបា​៉​ន់​ស្មាន​មាន​ដល់​ទៅ​១០៩.០០០​នាក់​កាលពី​ឆ្នាំ​២០១៧៕


Related posts

Leave a Comment