គួរឱ្យអាណិត សុន ស្រីពេជ្រ សុខចិត្តលំបាកផ្តើមពីបាតដៃទទេ សំខាន់ឱ្យតែមានកូនទាំងពីរនៅជិត

ខុសពីពេលមុនៗក្រោយពីសម្រាលកូនប្រុសទីពីរ គេសម្គាល់ឃើញតារាចម្រៀង សុន ស្រីពេជ្រ តែងបង្ហោះសារប្លែកៗហាក់ដូចជាមានវិបត្តិក្នុងគ្រួសារ ស្របពេលលេចឮថា នាង និង ស្វាមីបានចែកផ្លូវគ្នា ក្រោយពីគេបានឃើញនាងសម្រាលកូនទីពីរតែម្នាក់ឯងដោយមិនមានវត្តមានស្វាមីនៅក្បែរលើកទឹកចិត្ត ដែលសូម្បីពីធីចេញខែកូនកាលពីប៉ុន្មានថ្ងៃមុននេះ ក៏មិនមានវត្តមានលោក តិច សុខជា ជាស្វាមីចូលរួមដែរ ។

គ្រាន់តែសម្រាលកូនទីពីរមិនទាន់ប៉ុន្មានផង សុន ស្រីពេជ្រ ចាបផ្តើមវិលមកថតបទចម្រៀងថ្មីៗវិញ មិនតែប៉ុណ្ណោះនាងថែមទាំងបន្ថែមអាជីពបន្ទាប់បន្សំពីលើការលក់អនឡាញដែលមានដូចជាការលក់បុកល្ហុងជាដើម ខណៈនាងបានអះអាងថាខំប្រឹងដើម្បីកូនទាំងពីរ ។ ថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានបង្ហោះសារគួរឱ្យអាណិតថា «ម៉ាក់ព្រមទទួលភាពលំបាកទោះម៉ាក់គ្មានអ្វីទាំងអស់ ម៉ាក់ផ្តើមពីបាតដៃទទេក៏ព្រមសំខាន់ឱ្យតែម៉ាក់មានកូននៅជាមួយម៉ាក់ម៉ាក់ និងចិញ្ចឹមកូនស្រីប្រុសរបស់ម៉ាក់ឱ្យធំឡើងដោយមានសុខភាពល្អ និង ក្លាយជាមនុស្សល្អដែលសង្គមត្រូវការ កុំឃ្លាតពីម៉ាក់ណាម៉ាក់អត់កូនទាំងពីរមិនបានទេ»

ការលើកឡើងរបស់ សុន ស្រីពេជ្រ បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមបានចូលរួមលើកទឹកចិត្តឱ្យនាងតស៊ូគ្រប់ៗគ្នា ហើយក៏មានអ្នកខ្លះបានសួរថាហេតុអ្វីបានជានាងនិយាយបែបនេះ? មិនមែនជាលើកទីមួយទេកន្លងមក សុន ស្រីពេជ្រ តែងបង្ហាញសារប្លែកៗពីជិវិតមិនសមប្រកបក្នុងគ្រួសារ តែយ៉ាងណានាងនៅតែរក្សាភាពស្ងប់ស្ងាត់បើទោះបីមានការសួរនាំពីជីវិតគូរបស់នាង និង ស្វាមីក៏ដោយ ហើយអ្វីដែលធ្វើឱ្យមហាជនកាន់តែសង្ស័យនោះគឺកូនប្រុសស្រីទាំងពីររបស់នាងសុទ្ធតែដាក់នាមត្រកូលតាមនាងទាំងអស់ ៕

Related posts

Leave a Comment