ញ៉ាក់សាច់! បន្ទប់ទឹករបស់ នាយ ចឺម សុទ្ធតែជាមាសភ្លឺចែងចាំងពេញបន្ទប់ទេកតែម្ដង (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តនិងមហាជនជាច្រេីនបានស្គាល់ច្បាស់រួចមកហេីយ នាយ ចឺម គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីមួយរូបក្នុងផលិតកម្ម សាន់ដេ ដែលមានសម្លេងធ្ងន់ ស្រែកបានខ្ពស់ ធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បើម ពីទស្សនិកជនផងដែរនោះ។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រុមការងារយើងខ្ញុំ ធ្លាប់បានចុះផ្សាយម្តងរួចមកហេីយ ទាក់ទងនឹងវីឡារបស់នាយ ចឺម ដោយបានប្រេីប្រាស់ថវិកាសាងសង់រហូតដល់ទៅជាង ២០មុឺនដុល្លារ ដេីម្បីជូនដល់អ្នកមានគុណ ដែលវីឡាមួយនេះពិតជាធំស្កឹមស្កៃ ហើយថែមទាំងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងនោះ

បេីយេីងក្រឡេកមកមេីលពីទិដ្ឋភាពក្នុងបន្ទប់ទឹកផ្ទះវីឡារបស់តារាចម្រៀងក្នុងផលិតកម្មសាន់ដេ រូបនេះវិញ គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយមានការរំលេចជាមួយដេគ័រយ៉ាងស្រស់ស្អាត បូករួមនឹងពណ៌មាសយ៉ាងឆ្អិនឆ្អៅថែមទៀតផង។ទន្ទឹមនឹងនេះដែរ លោក K01 ចាងហ្វាងសារព័ត៌មាន Satawath Fc 20 ក៏បានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង និងបានមានការលេីកឡេីងយ៉ាងដូច្នេះថា៖ «ងាក់មកមើល បន្ទប់ទឹកនាយ ចឺម វិញម្តង គ្រាន់តែបន្ទប់គេងវិញ ប្រហែលជាផ្ទះមួយល្វែង ពិតជាឈាមអណ្តែតមែនក្មួយចឺម»។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment