ប្រពៃណាស់! ថៅកែចិត្តធម៌ម្ចាស់ក្រុមហ៊ុនទុយោទឹកKing Diamond World ទាំងពីរនាក់បងប្អូនប្រកាសឧបត្ថម្ភថវិកាបងប្រុសម្នាក់ដែលគ្មានលទ្ធភាពទិញក្តាមឈូសដាក់សពប្រពន្ធដែលស្លាប់ចំនួន…

ក្នុងនោះដែរម្ចាស់ក្រុមហ៊ុនទុយោទឹក King Diamond World ទាំង២នាក់បានប្រកាសជួយថវិកាចំនួន $1000 ដល់បងប្រុសខាងលើដែលខ្វះខាតនិងគ្មានលទ្ធភាពទិញសូម្បីក្តាមឈូសដាក់សពប្រពន្ធ ដោយម្ចាស់ក្រុមហ៊ុនទុយោទឹកទាំង២រូបនេះបញ្ជាក់ថាពួកគាត់មានក្តីអាណិតអាសូរយ៉ាងខ្លាំង តែមិនទាន់ដឹងថានឹងត្រូវទាក់ទងបងប្រុសតាមវិធីណាឡើយ ទើបពួកគាត់បង្ហោះរូបបងប្រុសនៅលើទំព័រ Facebook ដើម្បីប្រកាសស្វែងរកបងប្រុសតែម្តង។

ម្ចាស់ក្រុមហ៊ុនដដែល ដែលមានទំព័រ Facebook ឈ្មោះថា A Liga បានសរសេររៀបរាប់ថា៖ “ឃើញព័ត៌មាននេះហើយខ្លោចចិត្តណាស់ ខ្ញុំចង់ជួយថវិកាគាត់ $1000 ដើម្បីអោយគាត់ទិញក្តាមឈូសដាក់សពប្រពន្ធគាត់ តែមិនដឹងទាក់ទងគាត់តាមណា បើមានអ្នកស្គាល់គាត់ជួយអោយគាត់ទាក់ទងមកខ្ញុំបាន”។ គួរបញ្ជាក់ផងដែរថា គេតែងតែឃើញម្ចាស់ក្រុមហ៊ុនទុយោទឹក King Diamond World ទាំង២រូបនេះធ្វើសកម្មភាពមនុស្សធម៌និងចុះចែកអំណោយដល់ប្រជាជនទីទាល់ក្រ គ្រប់ទីកន្លែងយ៉ាងសកម្ម ខណៈដែលភាគច្រើនពួកគាត់ធ្វើសកម្មភាពមនុស្សធម៌ដោយស្ងាត់ៗមិនសូវបង្ហាញនោះឡើយ ដែលជាទង្វើមួយគួរអោយកោតសសើរ៕

Related posts

Leave a Comment