អ្នកប្រើប្រាស់ក្នុងបណ្តញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ Love Riya ដែលជាអ្នកលក់ឡេតាមអនឡាញដ៏ល្បី បានបង្ហោះរូបភាពមួយសន្លឹកទំាងសោកសៅ កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ហើយសរសេរថា “អ្នកម្ដាយខ្ញុំបានទទួលមរណភាពហើយ”។
អ្នកលក់ឡេដ៏ល្បីនេះ បានរៀបរាប់ទំាងអារម្មណ៍រំជួលចិត្តបន្ថែមទៀត ថា “នាងខ្ញុំ LoveRiya មានទុក្ខជាទម្ងន់ ដោយអ្នកម្ដាយ របស់នាងខ្ញុំ បានទទួលមរណភាព សូមជំរាបដល់ពុកម៉ែបងប្អូនទាំងអស់ អោយបានជ្រាបថា ក្រុមហ៊ុន នឹងធ្វេីការកាន់ទុក្ខ រយៈពេលប្រាំពីរថ្ងៃ។”។
ក្នុងពិធីបុណ្យសពម្សិលមិញ Love Riya បានប្រាប់ឲ្យដឹង ថា “គាត់ស្លាប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។
ព្រោះតែនៅស្រណោះ និងនឹកអាល័យម្តាយខ្លួនខ្លាំងពេក នៅព្រឹកមិញនេះ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Love Riya បានបង្ហោះវីដេអូមួយឡើងវិញ កាលម្តាយនៅរស់ ព្រមទំាងភ្ជាប់សារទំាងទឹកភ្នែកថា “ម៉ែទៅចោលកូនរហូតហើយ” ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាមើលវីដេអូនេះហើយ ទឹកភ្នែកក៏ហូរតាមដែរ។