មើលវីដេអូនេះហើយ ក៏ទប់ទឹកភ្នែកអត់ជាប់ដែរ ! នឹកស្រណោះម្តាយពេក Love Riya បង្ហោះវីដេអូនេះឡើងវិញ ហើយរៀបរាប់ទំាងទឹកភ្នែកថា…(មានវីដែអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ អ្នកប្រើប្រាស់ក្នុងបណ្តញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ Love Riya ដែលជាអ្នកលក់ឡេតាមអនឡាញដ៏ល្បី បានបង្ហោះរូបភាពមួយសន្លឹកទំាងសោកសៅ ហើយសរសេរថា “អ្នកម្ដាយខ្ញុំបានទទួលម​រណភាពហើយ”។

Riya បានបន្ថែមទៀតថា “នាងខ្ញុំ Love​Riya មានទុក្ខជាទម្ងន់ ដោយ​អ្នកម្ដាយ របស់នាងខ្ញុំ បានទទួលម​រ​ណភាព សូមជំរាបដល់ពុកម៉ែបងប្អូនទាំងអស់ អោយបានជ្រាបថា ក្រុមហ៊ុន នឹងធ្វេីការកាន់ទុក្ខ រយៈពេលប្រាំពីរថ្ងៃ។”។

Love Riya បានរៀបរាប់ទំាងអារម្មណ៍រំជួលចិត្ត ពេលកំពុង Live ក្នុងពិធីបុណ្យសពម្តាយ ដោយបញ្ជាក់ថា ថា “គាត់ស្លា​ប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។

ព្រោះតែនៅស្រណោះ និងនឹកអាល័យម្តាយខ្លួនខ្លាំងពេក នៅព្រឹកមិញនេះ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Love Riya បានបង្ហោះវីដេអូមួយឡើងវិញ កាលម្តាយនៅរស់ ព្រមទំាងភ្ជាប់សារទំាងទឹកភ្នែកថា “ម៉ែទៅចោលកូនរហូតហើយ” ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាមើលវីដេអូនេះហើយ ទឹកភ្នែកក៏ហូរតាមដែរ។

កាលនោះ Love Riya ក៏បានរៀបរាប់ថា ៖ “នាងខ្ញុំ love Riya បានក្រាបសំពះសុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស អោយរូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment