អីយ៉ា! កុមារីម្នាក់នេះ ច្រៀងបទ “Saxsophone បាត់ស្នេហ៍” ស្រែកបានឡើងកប់ម៉ង លទ្ធផលចុងក្រោយ…(មានវីដេអូ)

នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ នេះ កម្មវិធី ប្រឡងចម្រៀង កុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានដល់ សប្ដាហ៍ទី 4 ហើយ។ ក្នុងនោះ គេក៏បានឃើញ កុមារា កុមារី ដែលបានចូលមកប្រឡងក្នុងកម្មវិធី ម្នាក់ៗ មានសមត្ថភាពពិសេសៗរៀងៗ ជាមួយការបកស្រាយបទចម្រៀងពីរោះៗ រៀងៗខ្លួន ប្រកបដោយភាព ជឿជាក់ ក្លាហាន និងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតផងដែរ។

ក្នុងចំណោមអ្នកចូលមកប្រឡងទាំងអស់ គេក៏បានចាប់អារម្មណ៍ទៅលើកុមារីម្នាក់ឈ្មោះ ពិសិដ្ឋ សុធានីតា មាន អាយុ 10 ឆ្នាំ មកពីខេត្ត ស្វាយរៀង ហើយក៏បានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា “Saxsophone បាត់ស្នេហ៍” មកធ្វើការប្រកួត។ សុធានីតា មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ សូម្បីតែស្រែកក៏បានល្អថែមទៀតផង ដោយមិនអោយភ្លាត់សម្លេងឡើយ ជាមួយការដាក់អារម្មណ៍បានយ៉ាងល្អថែមទៀតផង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាខាងក្រោមនេះ៕

Related posts

Leave a Comment