ក្រោយរៀបការអស់ជាច្រើនឆ្នាំ ស្ទើរតែបាត់មុខនោះ សារ៉ាយ សក្ខណា ស្រាប់តែឃើញបង្ហោះសារពីជីវិតសព្វថ្ងៃនេះថា…..

ប្រិយមិត្តខ្លះប្រហែលជាស្គាល់ តារាសម្ដែងស្រីអ្នកនាង សារ៉ាយ លក្ខិណា ដែលពូកែពិនក្លែមសម្ដីដែលគ្រប់មជ្ឈដ្ឋាន​ទូទៅតែងតែស្គាល់នាងតាមរយៈការសម្តែងក្នុងខ្សែភាពយន្តខ្មែរជាច្រើន ចាប់តាំងពីរៀបការ មានគ្រួសារ ចេញទៅរស់នៅក្រៅប្រទេសជាច្រើនឆ្នាំកន្លងទៅ ហាក់មានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ខ្លាំង ក្រោយទទួលបានកូនស្រីម្នាក់ និងកូនប្រុសម្នាក់យ៉ាងគួរឲ្យក្នាញ់ទុកជាចំណងដៃ។

ក្នុងនោះដែរ យើងឃើញថា កូនៗរបស់តារាសម្ដែងពូកែទឹកភ្នែករូបនេះ ពិតជាមានមុខមាត់ស្អាតៗឃ្យូតៗកាត់បានឪពុកម្ដាយគ្មានខុសនោះទេ ដោយពួកគេកាន់តែធំ គឺកាន់តែទទួលបានការចាប់អារម្មណ៍ច្រើន ពីបណ្ដាអ្នកគាំទ្ររបស់តារាស្រីរូបនេះផងដែរ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែង សារ៉ាយ លក្ខិណា បានបង្ហោះសារពីសុភមង្គលដែលបានជួបនិងបុរសដែលខ្លួនបានស្រមៃថានឹងរស់នៅជាមួយគ្នាអស់មួយជីវិត ក្នុងនោះអ្នកនាងក៏បានភ្ជាប់ថាជាមួយរូបភាពជាច្រើនសន្លឹកថា“អរគុណអ្នកទាំងបីដែលធ្វើអោយនារីម្នាក់នេះមានស្នាមញញឹមវិញ ” ៕

Related posts

Leave a Comment