ម្តាយយើងម្តាយគេ ! ក្រោយម្តាយទទួលមរណៈភាព Love Riya បានប្រកាសធ្វើរឿងនេះមួយភ្លាម ដើម្បីរៀបចំកម្មវិធីបុណ្យ និងកាន់ទុក្ខដល់ម្តាយរយៈពេលគឺ….

ប្រិយមិត្តខ្លះបានជ្រាបហើយថា អ្នកនាង Love Riya កំពុងតែជួបទុក្ខធំ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលមានគុណចំពោះខ្លួនតាំងពីតូចរហូតដល់មានបានដូចសព្វថ្ងៃនេះ ដោយម្តាយគាត់បានទទួលមរណៈភាព នៅមុននេះបន្តិច ដោយសារតែមានជំងឺប្រចាំកាយ ហើយកន្លងមក ក៏ត្រូវបាន អ្នកនាង Love Riya ព្យាយាមព្យាបាលម្តាយផងដែរ ប៉ុន្តែយ៉ាងណាទៅតែមិនអាចឃាត់ពេលវេលាបានឡើយ ទើបមកដល់ថ្ងៃនេះ ជាថ្ងៃដែលសោកសៅបំផុត។

ជាក់ស្តែង អ្នកនាង Love Riya ក៏ធ្លាប់បង្ហោះសារពីម្តាយរបស់គាត់ថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថា “ថ្ងៃនេះនាងខ្ញុំ love Riya បានក្រាបសំពះ​សុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទម្រាំ​តែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស ឲ្យ​រូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយ​ឆាប់ជា”។​

យ៉ាងណាមិញ នៅមុននេះបន្តិច អ្នកនាង Love Riya បានបង្ហោះសារដំបូងថា: អ្នកម្ដាយខ្ញុំបានទទួលមរណភាពហើយបន្ទាប់អ្នកនាងក៏បានបង្ហោះសារមួយទៀតថា: នាងខ្ញុំ Love​Riya មានទុក្ខជាទម្ងន់ដោយ​ អ្នកម្ដាយរបស់នាងខ្ញុំបានទទួលមរណភា ពសូមជំរាបដល់ពុកម៉ែបងប្អូនទាំងអស់អោយបានជ្រាបថាក្រុមហ៊ុន និងធ្វេីការកាន់ទុក្ខរយះពេលប្រាំពីរថ្ងៃ៕

Related posts

Leave a Comment