សូមចូលរួមសោកស្តាយផង! ធ្លាប់តែមានរឿងអ្វីមិនសប្បាយចិត្ត Love Riya យំអោបម្តាយ តែពេលនេះលែងបានអោបដូចមុនហើយ ដោយសារតែ….

ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកនាង Love Riya ដែលនាងគឺជាអ្នកលក់អនឡាញម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងថែមទាំងពូកែវោហាស័ព្ទ ក្រោយ បានលែងលះគ្នាជាមួយនិងអតិតស្វាមីរួចឃើញថាអ្នកនាង ហាក់បីទទួលបានប្រជាប្រិយនិងតែងតែលេចមុខជាញឹកញាប់តាមប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗហើយមិនត្រឹមតែប៉ុណ្ណោះទេ ឃើញថាអជីវកម្មរបស់នាងកាន់តែទទួលបានជោគជ័យខ្លាំងឡើងពីមួយកម្រិតទៅមួយកម្រិត ។

ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​អ្នកមេម៉ាយ​សាច់​ចាំ Love Riya បាន​បង្ហោះ​រូប​ជាមួយ​អ្នក​ម្ដាយ​ដោយ​បាន​ភ្ជា​ប់​សារ​ថា៖”៖ “ថ្ងៃនេះនាងខ្ញុំ love Riya បានក្រាបសំពះ​សុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទម្រាំ​តែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស ឲ្យ​រូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយ​ឆាប់ជា”។​

យ៉ាងណាមិញ នៅមុននេះបន្តិច អ្នកនាង Love Riya ក៏បានបង្ហោះសារមួយដែលធ្វើឲ្យមហាជនមានការសោកស្តាយជាខ្លាំង ដោយសារតែពេលនេះ អ្នកនាង Love Riya លែងបានឃើញមុខម្តាយរបស់នាងទៀត​ គាត់បានទទួលបានមរណៈភាពកាលពីប៉ុន្មានម៉ោងមុននេះបន្តិច សូមចូលរួមសោកស្តាយផង៕

Related posts

Leave a Comment