ទីបំផុត លោក សូនី និង Love Riya ជិតដល់ថ្ងៃថត Pre-Wedding ហើយ នៅខេត្តសៀមរាប, លោក សូនី បញ្ជាក់យ៉ាងច្បាស់ថា…(មានវីដេអូ)

កាលពីថ្មីៗនេះ ប្រិយមិត្តទូទៅផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ Love Riya បានបង្ហាញមុខបុរសសង្ហាម្នាក់ ហើយត្រូវបានគេស្គាល់ឈ្មោះថា សូនី (Sony) ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។

នៅមិនទាន់អស់ទេ ក្រោយៗមកទៀត អ្នកទំាងពីរកាន់តែបង្ហាញភាពស្និតស្នាលជាមួយគ្នាកាន់តែខ្លាំង ថែមទំាងបានជិះឡាន និងដើរលេងជាមួយគ្នាញឹកញាប់ថែមទៀតផង។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន កាន់តែដឹងស៊ីជំរៅថែមទៀតពីទំនាក់ទំនងរវាងអ្នកទំាងពីរ។ ដោយក្នុងនោះ លោក សូនី បានបញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំប៉ុន្មានថ្ងៃនេះគម្រោង ពីរនាក់ខ្ញុំនេះទៅថត Pre-Wedding នៅសៀមរាប គាត់ស្រឡាញ់ទេសភាពនៅហ្នឹងស្អាត តែដោយសារម៉ាក់គាត់ ប្រហែលជា ១ថ្ងៃ ២ថ្ងៃទៀត ម៉ាក់គាត់ជាវិញ ខ្ញុំនឹងនាំគាត់ទៅថត Pre-Wedding ហើយ…”។

ក្នុងនោះ Love Riya ក៏បានបញ្ជាក់បន្ថែមនៅក្នុង ការ Live នេះដែរថា “លោកថា ទាល់តែដាច់ឆ្នាំនេះបានការបាន”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment