អបអរសាទរ! លោកសុវណ្ណរិទ្ធី ខណះពេលជិតចូលរោងការឆាប់នេះហើយ ស្រាប់តែមុននេះបន្តិច បានបង្ហោះសារមួយយ៉ាងមានអត្ថន័យទៅកាន់ប្រពន្ធ និង កូនស្រីថា

ភ្នំពេញ ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថាលោក សុវណ្ណរិទ្ធី អគ្គនាយកTVFB ដែលជារើយៗលោកតែងតែទទួលបានប្រជាប្រិយភាពខ្ពស់ពីសំណាក់មហាជន តាមរយះការយកព័ត៌មាន ក៌ដូចជាការងារមនុស្សធម៌ទៀតផង តួយ៉ាងកាលពីថ្មីៗនេះលោក កាន់តែរីករាយនិងទទួលបានសុភមង្គលក្នុងគ្រួសារទៀតផង ដោយលោកជិតរៀបការហើយ លាយឡំជាមួយនេះផងដែលជាក់ស្តែងមុននេះបន្តិច លោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏មានន័យបែបនេះថា៖ «និយាយត្រង់ពេញមួយជីវិតនេះ មិនថាជាតិនេះ

ឬជាតិមុខខ្ញុំសូមប្រាថ្នាធ្វើជាប្តីនឹងជាប៉ាដ៏ល្អសំរាប់គាត់ទាំង២នាក់គ្រប់ៗជាតិ។ យ៉ាងណាមិញ ថ្វីបើពេលនេះកូនស្រីតូចរបស់ខ្ញុំជាកូនឥតខាន់ស្លាជាភរិយាមិនទាន់បានរៀបការ តែខ្ញុំបានស្រលាញ់រូបគាត់ទាំង២នាក់ស្មើសង្ខារ ហើយគ្មានអ្នកណាជំនួសគាត់ទាំង២នាក់បានឡើយពេញមួយជីវិតនេះ។ ជាក់ស្តែង ខ្ញុំខំធ្វើការសន្សំទាំងយប់ទាំងថ្ងៃដើម្បីបំពេញនូវក្តីស្រម៉ៃខាន់ស្លាអោយគាត់ទាំង២នាក់ ទោះជាលំបាកហត់ នឿយយ៉ាងណាសុំត្រឹមមានគាត់ទាំង២នាក់នៅក្បែរគ្រប់គ្រាន់ហើយ។ ថ្ងៃមុនគ្មានឈ្មោះ គ្មានអ្នកស្គាល់ មានភរិយានឹងកូនផ្តល់ កម្លាំងចិត្តអោយខ្ញុំតស៊ូជម្នះគ្រប់ឧបសគ្គមានគាត់ទាំង២នាក់ដេកអោបលួងលោមនៅក្បែរ។ ដោយឡែក ថ្ងៃនេះបានល្បីឈ្មោះ ខ្ពស់មុខ ខ្ពស់មាត់

មានអ្នកស្រលាញ់គាំទ្រច្រើនយ៉ាងណាក៏ខ្ញុំមិនប្រែចិន្តាពីគាត់ទាំង២នាក់ដែរ។ ចុងក្រោយខ្ញុំសូមផ្ញើជូនបុរសថោកទាបមួយចំនួន សូមអោយថ្លៃបន្តិចទៅ បើមិនបានផ្តល់ស្នាមញញឹមនឹងក្តីស្រលាញ់អោយភរិយានឹងកូនៗទេ សូមមេត្តាកុំដៀលកូនខ្លួនឯងថាឥតខាន់ស្លា ភរិយាមិនបានរៀបការអោយពួកគាត់ឈឺចាប់ដោយសារទង្វើដ៏ថោកទាបរបស់ខ្លួនអ្នកទៀតទៅ ព្រោះវាថោកៗ….ថោកជាងសត្វតិរច្ឆានទៅទៀត ព្រោះសត្វក៏វាចេះស្គាល់ចេះស្រលាញ់កូនវាដែរយល់? Sovann Rithy”៕ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment