ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ក្រោយពីទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នោះ គេសង្កេតឃើញថា ជីវិតតារាចម្រៀង នី រតនា និងគ្រួសារ កាន់តែមានសុភមង្គល ការរកស៊ីទទួលទានក៏កាន់តែដំណើរការល្អ អាជីពសិល្បៈ ក៏នៅតែរក្សាបានប្រជាប្រិយភាពដដែល។ក្នុងនោះដែរ ជារឿយៗម្ចាស់ពានរង្វាន់Cambodia Idolរដូវកាលទី១រូបនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន តែងតែបង្ហោះរូបកូនស្រីដ៏គួរឲ្យស្រឡាញ់រូបនេះ, បង្ហោះសារជូនដំណឹងមុនឡើងឆាកតន្ត្រី ព្រមទាំងរូបប្រពន្ធ កូន ព្រមគ្នាតែម្ដង ដើម្បីបង្ហាញពីភាពផ្អែមល្ហែម គ្រួសារមានសុភមង្គល ការងារសិល្បៈក៏មមាញឹកនោះ។យ៉ាងណាមិញ ថ្មីៗនេះ ស្របពេលកូនស្រីមានអាយុជិត៦ខែ តារាចម្រៀង នី រតនា ក៏បង្ហោះសារ
អមដោយរូបថតកូនគួរឲ្យក្នាញ់បែបនេះថា «ទ្រលុកទ្រលន់ណាស់កូនមែលប៉ាប៉ា ធ្មេចបើកៗជិត៦ ខែហើយ»។ តាមរយៈនេះ អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិលើកសរសើរ និងបង្ហាញពីអារម្មណ៍ ក្រឺត ចំពោះកូនរបស់នីរតនាផងដែរ។ក្នុងនោះដែរ ពួកគេបានបញ្ចេញយោបល់បែបនេះថា «ក្នាញ់ណាស់លោកអើយ»។ «មើលមុខគេ ក្នាញ់ណាស់»។ «ឃ្យូតខ្លាំងម៉ង»។ « មុខដូច ម៉ាក់គេចឹងគួរឲ្យក្នាញ់»។ «ក្រមុំហើយ»។ «ចោះក្រវិលឣោយឣូនផង»។ «មុខគួរឲ្យចង់ក្ដិច»។ «ពូកែលេងទឹកមុខណាស់អូនមែល»។ «មើលមុខគេផង»។យ៉ាងណាមិញ គួរបញ្ជាក់ថា
តារាចម្រៀងប្រុសប្រចាំផលិតកម្ម រស្មីហង្សមាស លោក នី រតនា និងភរិយា ហេង សុវណ្ណភក្តិណា ជាកូនស្រីអ្នកជំនួញស្ដុកស្ដម្ភ បានសាងចំណងស្នេហ៍រួមគ្នា រហូតភ្ជាប់ពាក្យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងបានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ធ្វើឲ្យកក្រើកនៅលើបណ្ដាញសង្គម។រហូតមកដល់ពេលនេះ ពួកគេ ទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL ) កើតថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០:៤២ នាទីព្រឹក ហើយរហូតមកដល់ពេលនេះ មានអាយុលើស៣ខែទៅហើយ៕ប្រភព៖តារា