ផ្ទុះការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ តន់ ចន្ទសីម៉ា បង្ហោះរូបមួយសន្លឹកនេះ ដែលថតជាមួយ ខេម ហើយភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា…

កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើន បានជ្រាបរួចមកហើយ នូវជម្លោះដ៏កក្រើកមួយរវាង ផលិតកម្ម ថោន ជាមួយ តារាចម្រៀង ខេម ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង។

បន្ទាប់មកលុះមកដល់ម៉ោង ជាង១យប់ ឈានដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ នេះ ជម្លោះមួយនេះ ក៏ត្រូវបានបញ្ចប់ ក្នុងនោះ លោក ហេង ឡុង បានប្រាប់បន្ថែមថា ៖ “ដំណឹងល្អសម្រាប់បងប្អូន បន្ទាប់ពីចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន និងតារាចម្រៀង ខេម។

ទីបំផុត ភាគីទាំងពីរ បានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នា ជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព”។

ចំណែកនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ តារាចម្រៀងស្រី ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន បានថតរូបភាពជាមួយ ខេម ហើយភ្ជាប់សារដ៏មានន័យមួយ ធ្វើឲ្យគ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង ដោយសរសេរថា៖

“គ្មានអ្នកណាម្នាក់ដែលអាចជៀសផុត ពីបញ្ហាបាននោះទេ ឪពុកម្ដាយបងប្អូនប្ដីប្រពន្ធ ពេលខ្លះក៏ឈ្លោះគ្នាដែរ ចានក្នុងរាវជៀសមិនផុតពីការប៉ះទង្គិច។ សំខាន់យើងត្រូវព្យាយាមបញ្ចប់ដោយក្ដីស្រលាញ់និងស្នាមញញឹម តើជីវិតយើងមាន 20 ឆ្នាំប៉ុន្មានដង ។ ត្រូវមើលមនុស្សជុំវិញខ្លួនយើងទាំងអស់ក្នុងរូបភាពល្អ ខុសខ្លះត្រូវខ្លះ យកសេចក្ដីស្ងប់ក្នុងចិត្តនិងអារម្មណ៍ទទួលបានសេចក្ដីសុខ”៕

Related posts

Leave a Comment