ផ្ទុះការចាប់អារម្មណ៍! ក្រោយឃើញ នាយ ក្រាន់ កោរសក់លើឆាករាត្រីកម្សាន្ត ដើម្បី…(មានវីដេអូ)

នៅថ្ងៃទី ២៩ ខែសីហា​ ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វុិចទ័រ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ចំនួន២សន្លឹក របស់ នាយ ក្រាន់ ដែលជាតារាកំប្លែង កំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនទូទៅ ហើយលោកក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖

“ក្នុងនាមបង ជាប្រធានគ្រប់គ្រង ការផលិតកម្មវិធីកម្សាន្ត CBS បងសូមថ្លែងអំណរគុណប្អូន ក្រាន់ ដែលបានកោរសក់លើឆាករាត្រីកម្សាន្ត ដើម្បីរម្លឹកគម្រប់ខួបកំណើត លោកតាស៊ីន ស៊ីសាមុត អធិរាជសំលេងមាស កាលពីរាត្រី ថ្ងៃសៅរ៍ ទី២៩/៨/ឆ្នាំ២០២០ ដែលរៀបចំឡើងដោយCTN ។”។

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើន បង្ហាញការកោតសរសើរយ៉ាងខ្លាំង ដល់ នាយ ក្រាន់ និងលោកតា វុិចទ័រ ហើយអ្នកខ្លះក៏បានបន្ថែមថា ៖ កោតសរសើរ ក្រាន់ និងលោកតា រឿងថ្ងៃនេះល្អណាស់ មាន scene ក្រៅលាយ មានចំរៀងពីរោះទៀត, ល្អណាស់លោកតា, សូមសរសើរ ដោយចិត្តស្មោះ ព្រមទំាងនៅមានពាក្យ សរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment