រំភើបចិត្តជំនួស! មិននឹកស្មានថាយើងទាំងពីរនាក់ ស្រលាញ់គ្នាបាន៣ខែ នាំគ្នាសន្សំទិញផ្ទះមួយបានដោយជោគជ័យបែបនេះសោះ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានយល់ជ្រាបដឹងហើយ ពាក្យថា ប្ដីប្រពន្ធ គឺជាចំណងស្នេហាដ៏វិសេសវិសាលមួយ និងពោរពេញទៅដោយភាពបរិសុទ្ធ ដែលបូករួមបញ្ចូលទៅដោយភាពស្និទ្ធស្នាល ការលះបង់ ការយកចិត្ដទុកដាក់ ការថ្នាក់ថ្នម ការយល់ចិត្ដ និងការចំណាយពេលវេលា ចំពោះគ្នាទៅវិញទៅមក ដែលទាំងអស់នេះហើយ គឺមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។ ក្នុងនោះដែរ កាលពីម្សិលមិញនេះ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ គូស្នេហ៍មួយគូនេះវិញ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយអ្នកទាំងពីរ បានបង្ហោះនូវផ្ទះដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតនៅក្នុងបុរីភ្នំពេញថ្មី ដែលទិញកាលពីឆ្នាំ២០១៨ ហើយពេលនេះ

គឺបានបញ្ចប់ការសាងសងហើយ។យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ស្រីស្អាត Nov Dalin បានសរសេរប្រាប់ឱ្យដឹងថា៖”សំរាប់២០ខែនេះ សំរាប់ការសាងសងផ្ទះមួយនេះ បានចេញជារូបរាងហើយ មិននឹកស្មានថាយើងទាំងពីរនាក់បានទទួលអ្វីដែលយើងរំពឹងដូចបែបនេះទេ កាលពីក្មេងធ្លាប់ស្រម៉ៃថា ធំឡើងចង់បានប្តីល្អម្នាក់ (តែសង្ហារដែរ) នៅជាមួយគ្នាខំរកសុីជាមួយគ្នា និងទិញផ្ទះស្អាតៗនៅជាមួយគ្នា បង្កើតគ្រួសារតូចមួយ អ្នកណាទៅដឹងស្រលាញ់គ្នា ៣ខែ នាំគ្នាសន្សំទិញផ្ទះមួយបណ្តោយ។ តែមិនដឹងថាមានសមត្ថភាពថាបង់បានគ្រប់អត់ទេ គាត់តែងតែប្រាប់ខ្ញុំថា

ពួកយើងនិងអាចធ្វើបាន។ ជ្រុលជាស្រលាញ់គ្នាហើយ ទាន់មានពេលវេលាល្អៗ គួរណាតែសាងតែរឿងល្អៗនិងគ្នា ទុកថ្ងៃអនាគតកុំអោយហួសពេលស្តាយក្រោយ។ រាល់ការជោគជ័យទាំងអស់ បើគ្មានការស្រលាញ់ លើកទឹកចិត្ត ការគាំទ្រពីដៃគូប្តីប្រពន្ធទេ ក៏វាមិនអាចកើតឡើងដែរ តែទោះបីជាកើតដោយម្ខាងហើយ គ្មានក្តីស្រលាញ់ពីក្រោយទេ ក៏គ្មានន័យដែលនៅក្នុងរឿងបង្កើតគ្រួសារមួយៗ អរគុណប្តីសំលាញ់ ដែលតែងតែនៅក្បែរអូន និងគាំទ្រគ្រប់យ៉ាងដែលអូនធ្វើកន្លងមកនេះ ក្តីស្រម៉ៃទី៣ បានបញ្ចប់ see your soon my ក្តីស្រម៉ៃទី៤ជាបន្តទៀត PL1808 foreverPL1808”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment