អាសូរខ្លាំងណាស់! ព្យុះកំណាច ទីហ្វុងទឹមផុតរួចខណះនេះជប៉ុននឹងត្រូវរងព្យុះទី ២ មួយទៀតនៅថ្ងៃទី

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ប្រទេសជប៉ុនបានទទួលរងគ្រោះនូវខ្យល់ព្យុះដ៏កំណាចមួយ Hagibis ដែលបង្កឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានបាក់ស្រុតបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះ អាសន្នផងដែរ។យ៉ាងណាមិញ ក្រោយពីខ្យល់ព្យុះដ៏កំណាចមួយនេះ មិនទាន់បានធូរស្រាលមិនទាន់បានប៉ុន្មានផង ស្រាប់តែមានខ្យល់ព្យុះចំនួនពីរទៀត

នឹងវាយប្រហារជាថ្មីលើប្រទេសជប៉ុន នេះបេីយោងតាមប្រភពព័ត៌មានពីអង្គភាពសារព័ត៌មាន Fresh News ដែលបានចុះផ្សាយនៅរសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។គួរបញ្ជាក់ផងដែរថា ព្យុះទីហ្វុងទី២១ នៅក្នុងឆ្នាំ២០១៩ នេះមានឈ្មោះថា នីអូគួរិ (Neoguri) អាចនឹងបក់បោកមកដល់ឆ្នេរភាគនិរតី និងភាគខាងត្បូងទីក្រុងតូក្យូ នៅព្រឹកថ្ងៃទី២២ ខែតុលា ស្អែកនេះតែម្តង ជាមួយល្បឿនខ្យល់ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកមួយទៀតមានឈ្មោះថា បួរឡយ (Bualoi) ដែលជាព្យុះទីហ្វុងទី ២២ ក៏កំពុងធ្វើ

ដំណើរចេញពីភាគខាងត្បូងផងដែរ ហើយវាត្រូវបានគេរំពឹងថា នឹងមកដល់តំបន់ឆ្នេរភាគខាងកើតប្រទេសជប៉ុន នៅយប់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះជាមួយល្បឿនខ្យល់បក់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង នេះបេីយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។ ទន្ទឹមនឹងនេះដែរ ប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាមានអារម្មណ៍តក់ស្លុតជាពន់ពេក និងបានចូលរួមបន់ស្រន់ ក៏ដូចជាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ប្រជាជនជប៉ុន ដែលបានរងគ្រោះដោយសារព្យុះដ៏កំណាចទាំងនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment