ជីវិតគាត់ មិនខុស នាងបដាចាទេ ! មួយពព្រិចភ្នែក គាត់បា​ត់ប​ង់មនុស្សជាទីស្រឡាញ់ដល់ទៅ៤នាក់, ឃើញអា​ណិត​ខ្លោចចិត្តពេក ថៅកែហាងពេជ្រ បានចូលរួមរំលែកទុក្ខ និងចូលបុណ្យ នូវថវិកា រហូតដល់ទៅ…(មានវីដេអូ)

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា មហាជនភាគច្រើន ពិតជាជ្រាប រួចមកហើយ នូវរឿងដ៏សែ​នស​ង្វេគមួយ បានកើតឡើង កាលពីយប់ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ នោះ ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវលេខ ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសមត្ថកិច្ច បានអោយដឹងថាបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដាច់ចិត្តលើកដៃ ច្របា​ច់​ក ស​ម្លាប់កូនស្រីខ្លួនឯង ចំនួន៣នាក់ ស្លា​ប់យ៉ាងអា​ណោ​ចអា​ធ័ម ហើយបានច​ង​កស​ម្លាប់ខ្លួ​នឯងជាក្រោយ។

ស្ត្រីឈ្មោះ ឌីម សុខនាថ ត្រូវជាប្រពន្ធ និងជាម្តាយក្មេងស្រីទាំងបីនាក់ បានអោយដឹងថាបុរសជាប្តីមានឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី (ស្លាប់) និងកូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ (ស្លា​ប់), កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ (ស្លា​ប់), កូនស្រីទី៣ ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ (ស្លាប់)។

ស្ត្រីដដែល បានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង២០ និង៣០នាទី យប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារ រហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញ ជនរងគ្រោះជាប្ដី បានចង​ក ស្លា​ប់បាត់ហើយ រីឯកូនស្រី២នាក់ ក៏ឃើញស្លា​ប់នៅលើគ្រែ និងកូនស្រីច្បង ស្លា​ប់ នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនត​ក់ស្លុ​តយ៉ាងខ្លាំង ក៏បានរត់ទៅហៅ ប្អូនថ្លៃស្រីដែលជួលបន្ទប់ក្បែរគ្នា អោយមកជួយ និងស្រែកឆោឡោអោយអ្នកជិតខាងមកជួយ ក៏ធ្វើអោយមានការភ្ញាក់ផ្អើលតែម្ដង នឹង បានរាយការណ៍ទៅសមត្ថកិច្ច។

តាំងពីថ្ងៃកើតហេតុរហូតមកដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ គេនៅតែឃើញ ស្ត្រីដ៏សែនកំសត់ម្នាក់នេះ​ យំឥតឈប់ឡើយ ព្រោះនៅតែស្រណោះកូនស្រីជាទីស្រឡាញ់ទំាងបី ដែលត្រូវលា​ចា​កលោកនេះ តែមួយពព្រិចភ្នែកប៉ុណ្ណោះក្នុងថ្ងៃតែមួយ។ ហើយម្សិលមិញនេះ ស្ត្រីរូបនេះ បានដង្ហែស​​ព កូនស្រីទាំង៣ និងប្តី ខ្លួនយកទៅបូ​ជា ហើយ មើលហើយ ធ្វើឲ្យគ្រប់គ្នា មិនអាចទប់ទឹកភ្នែកជាប់ឡើយ។

ក្រោយបានដឹងរឿងដ៏សែនរំជួលចិត្តនេះហើយ ធ្វើឲ្យ លោកស្រី ទ្រី ដាណា បង្ហាញក្តីអាណិតខ្លោចចិត្ត ព្រមទំាងបានចូលរួមរំលែកទុក្ខដល់ស្ត្រីរូបនេះ និងចូលបុណ្យនូវថវិកា រហូតដល់ទៅ ១០០០ដុល្លារ។ លោកស្រី បានបញ្ជាក់បន្ថែមថា ៖

“ជីវិតគាត់ មិនខុស នាងបដាចាទេ អាណិ​តណាស់ បា​ត់ប​ង់កូនស្រីទាំង៣ ដែលខំថ្នមបីបាច់ថែរក្សា មករាប់ឆ្នាំ ហើយ ឃា​​ត​ក​​រ ជាប្ដី របស់ខ្លួនឯងទៀត មិននឹកស្មានថាមានរឿង សា​​ហា​វ​បែបនេះ កើតឡើង រឿងកើតឡើងបែបនេះហើយ នៅមានអ្នកសង្ស័យច្រើនទៀត ខ្ញុំអានហើយ គឺប្ដីគាត់អ្នករត់ម៉ូតូកង់បី ចេះ​តែ​ឈ្លោះ គំ​​រា​​មគា​ត់ រឿងស​ម្លា​​ប់កូនៗនេះ ហើយអ្នកជិតខាងក៏ថាដូចគ្នាដែរ។

ឥឡូវកើតឡើងមែន លោកអើយ។ មានតែនាំគ្នាជួយផ្ដល់កម្លាំងចិត្តដល់គាត់ ដើម្បីគា​ត់មានកម្លាំងបន្តដំណើរទៅមុខទៀត។ នាងខ្ញុំ សូមរំលែកទុក្ខផង បងស្រី រឹងមាំឡើង ហើយនាងខ្ញុំសូមចូលបុណ្យ 1000$ សង្ឃឹមថាអាចជួយចាត់ចែងសម្រួលបានខ្លះ”៕

Related posts

Leave a Comment