ឃើញបងស្រី គួរឲ្យអាណិតខ្លាំងពេក ស្រាប់តែលោកឧកញ្ញ៉ា ដួង ឆាយ បានធ្វើរឿងមួយនេះដាក់បងស្រី…

ដូចដែលបងប្អូនទូទាំងប្រទេសបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមកនេះ មានករណីដ៏រន្ធត់មួយបានកើតឡើង គឺជាករណី ឪពុកបង្កើត ស ម្លា ប់កូនស្រីរបស់ខ្លួន ដ៏ទៅបីនាក់ ក្នុងពេលតែមួយ រួចក៏ស ម្លា ប់ខ្លួនឯងតាមក្រោយ ទៅជាមួយកូន បន្សល់ទុកឲ្យប្រពន្ធ​រស់នៅតែម្នាក់ឯង ក្នុងលោកាដ៏ធំធេងទាំងកំសត់។

ហើយខណៈពេលនេះ ម្ដាយរបស់កូនស្រីទាំង ៣ ខាងលើ យំហើយស្ទើរតែខ្លាចជាមនុស្សបាត់សតិហើយ ឃេីញតែអង្រួនជេីងកូនរហូត ហេីយស្រែកយំបោកខ្លួន អស់រលីងពីក្នុងខ្លួនហេីយ គ្រាន់តែមេីលក៍ហូរទឹកភ្នែកដែរ។ នេះដោយសារតែគាត់ប៉ះពាល់នៅអារម្មណ៍បាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់ច្រើនពេក ទើបធ្វើចិត្តមិនបាន។

យ៉ាងណាមិញនៅមុននេះបន្តិចបើយោងទៅតាមការបង្ហោះរបស់ផេកផ្លូវការមួយដែលមានឈ្មោះថា KCTV Cambodia បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងថា ៖ « អង្គភាពសារព័ត៍មានខ្មែរខូវឺធីវី បាននាំយកអំណោយសប្បុរសធម៍របស់លោកឧកញ្ញ៉ា ដួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា មកជូនដល់ក្រុមគ្រួសារបងស្រី ឌីម សុខនាថ ដែលកំពុងតែជួបទុក្ខសោកដ៏ក្រៀមក្រំក្នុងការបាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ4នាក់ក្នុងពេលតែមួយ។ អស័យដ្ឋានផ្ទះបងស្រីនៅភូមិក្បាលកោះ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម» ៕

Related posts

Leave a Comment