Connect with us

ជីវិត​និងសង្គម

លែងលះគ្នាជាង ៤ ខែ ស្រាប់តែ លី ម៉ារីណា ប្រកាសស្វែងរកអតីតប្ដី ថាបានលួចលុយ និងទ្រព្យសម្បត្តិនាងរត់បាត់

Published

on

និយាយពីជីវិតគ្រួសាររបស់ តារាសម្ដែងស្រី លី ម៉ារីណា កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ធ្វើឱ្យមហាជនអ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានប្រកាសជាសាធារណៈថាខ្លួន និង ស្វាមីបានបញ្ចប់ឈ្មោះប្តីប្រពន្ធគ្នាហើយ។

ជុំវិញរឿងប្រកាសចែកផ្លូវគ្នានេះ តារាសម្ដែងស្រី លី ម៉ារីណា ក៏បានប្រាប់ពីមូលហេតុឱ្យដឹងផងដែរថា ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ លើសពីនេះទៅទៀត អ្នកនាង ក៏បានបញ្ជាក់បន្ថែមឱ្យដឹងថា ទោះបីជាចែកផ្លូវគ្នានឹងស្វាមី ប៉ុន្តែអ្នកនាងបែកគ្នាដោយសន្តិវិធី និង នៅតែរាប់អានគ្នាជាមួយអតីតស្វាមីដដែល។

ដោយឡែក ស្រាប់តែថ្មីៗនេះ លើបណ្ដាញសង្គមរបស់ តារាសម្ដែងស្រីរូបនេះ បានបង្កើតការភ្ញាក់ផ្អើលជាថ្មីដល់មហាជនអ្នកគាំទ្រជុំវិញរឿងឯកជនរបស់នាង ដែលបានឃើញអ្នកនាងបង្ហោះសារប្រកាសស្វែងរកអតីតស្វាមី និងរៀបរាប់ឱ្យដឹងថា អតីតស្វាមីរបស់អ្នកនាង បានលួចយកទ្រព្យសម្បត្តិ និងលុយមួយចំនួនរបស់អ្នកនាងដោយគេចខ្លួនបាត់ជាច្រើនថ្ងៃមកហើយ ដែលអ្នកនាង ធ្វើការប្រកាសសុំឱ្យអតីតស្វាមីប្រគល់សម្បត្តិទ្រព្យទាំងនោះដែលជាញើសឈាមរបស់នាងត្រឡប់មកវិញ។

សារនោះ អ្នកនាង លី ម៉ារីណា បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំសូមប្រកាសស្វែងរកលោក សាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ញុំ នឹងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកឱ្យខ្ញុំវិញផង ព្រោះខ្ញុំទុកពេលឱ្យលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ

ទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំឱ្យមកខ្ញុំវិញមក រយៈពេលដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភក្តិបងប្អូនដែលបានស្គាល់ជួយស៊ែរឱ្យគាត់ដឹងផង

បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកឱ្យខ្ញុំវិញចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឱកាសឱ្យលោកយូរដែរហើយក៏ព្រោះតែអាណិតកូន។ សូមអធ្យាស្រ័យដល់បងប្អូនផង ដែលនាងខ្ញុំបានប្រកាសតាមរយៈបណ្ដាញសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន»៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

បែកពី អាហ្វ្រីគីនីន អតីតតារាសម្តែង កែវ វល័ក្ខ បើកបង្ហាញសម្រស់គូដណ្តឹង សង្ហាខ្លាំង

Published

on

By

ពិតណាស់ លោក អាហ្វ្រីគីនីន គឺជាអតីតពិធីករល្បីឈ្មោះម្នាក ដែលកាលនោះរូបលោកមានប្រជាប្រិយភាពជាខ្លាំង ប៉ុន្តែមួយរយៈពេលមកនេះ លោកមានរឿងអាស្រូវបន្តកន្ទុយគ្នា អស់ពីរឿងបំណុល ពេលនេះ មានបញ្ហារកាំរកូស នឹងជីវិតគ្រួសារ ខណៈកំពុងមានក្តីសុខ នឹងអ្នកថ្មី តែអតីតភរិយាទម្លាយចរិកពិត ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ ។

ទោះបីជា អតីតភរិយា ចេញមកទម្លាយរឿងផ្ទៃក្នុងរបស់លោក អាហ្វ្រីគីនីន ដោយលើកឡើងថា គ្មានអ្វីគួរស្តាយនោះឡើយ រូបនាងចេញមកគឺចង់ឲ្យអតីតស្វាមី ជួយចិញ្ចឹមកូន និងសងបំណុល ដែលរូបលោកបានបន្សល់ទុកឲ្យគ្រួសារ ព្រោះរូបនាងក៏មានគូដណ្តឹងថ្មី ដែលបានរៀបពិធីប្រពៃណីកាលពីខែមេសា កន្លងទៅនេះ ។

ក្រោយ ចែកផ្លូវគ្នាដើររៀងខ្លួន អ្នកទាំងពីរសុទ្ធតែរកបានដៃគូថ្មីដូចគ្នា ដោយអតីតតារាសម្តែង កែវ វល័ក្ខ របានគូដណ្តឹងថ្មី សង្ហាខ្លាំង អាយុប្អូនដល់ដល់ទៅ ១០ ឆ្នាំ ខណៈឯលោក លាន អាហ្វ្រីគីនីន រកបានគូស្នេហ៍ថ្មី ជាស្រ្តីមេម៉ាយសាច់សខ្ចី ស្អាតដូចបវរកញ្ញា ។

តួយ៉ាង មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបសម្រស់គូដណ្តឹងរបស់ អ្នកនាង កែវ វល័ក្ខ មិនត្រឹមតែសង្ហា រីឯមុខមាត់វិញ ក៏មើលទៅសុខភាពរមទមយ គួរឲ្យស្រលាញ់ជាខ្លាំង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

អានចប់រំជួលចិត្តណាស់! ចំថ្ងៃទិវាបុណ្យឪពុក ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូក្រាបថ្វាយបង្គំលោកឪពុក រួចភ្ជាប់សាររៀបរាប់បែបនេះថា…(មានវីដេអូ)

Published

on

By

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃទិវាបុណ្យឪពុក ហើយគេក៏បានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូ ដែលជាសកម្មភាពក្រាបថ្វាយបង្គំលោកឪពុកជាទីស្រលាញ់របស់ខ្លួន ដោយភ្ជាប់សារយ៉ាងវែងអន្លាយដែលមានន័យថា៖

“ទោះបីលោកពុកមិនបានរៀនសូត្រ មិនចេះអក្សរ ប៉ុន្តែលោកពុកមានមហិច្ឆិតាខ្ពស់ណាស់ លោកបានប្រឹងប្រែងយកកម្លាំងបាយ ដើររែកដីដោះស្រាយជីវភាព ហើយគាត់ហ៊ានណាស់ ដាច់ចិត្តប្រថុយលក់ដីស្រែអស់ ប្រឹងបណ្ដុះបងប្រុសម្នាក់ ឲ្យបានរៀនសូត្រ ដែលជាក្ដីសង្ឃឹម និងសរសទ្រូងដល់ប្អូនៗ ។

ដោយសារឃើញការលំបាករបស់ឪពុកខ្លាំងពេក កាលនោះ បងប្រុសខ្ញុំសុំម៉ែ ឈប់រៀននៅធ្វើការនៅភ្នំពេញ ទាំងដែលអាយុមិនទាន់គ្រប់18 ឆ្នាំផង។ ពេលបងប្រុសមកធ្វើការភ្នំពេញ រកកោះត្រើយមិនឃើញទេ គឺមិនសូវបានដូចបំណងលោកពុកគិត តែយ៉ាងណាលោកពុកនៅតែមានជំនឿចិត្តលើកូនប្រុសគាត់ជានិច្ច ។

ខ្ញុំធ្លាប់លឺបងប្រុសនិយាយពេលគាត់បរាជ័យត្រលប់មកពីភ្នំពេញប្រាប់ម៉ែថា (ម៉ែបើសិនជាគាត់ស្លាប់ គ្រួសារយើងមានហូបចុកគ្រប់គ្រាន់ គាត់នឹងស្លា.ប់ភ្លាម) ។ ម៉ែងាកមើលមកបងប្រុសហើយស្ដីអោយថាកុំនិយាយអោយពុកលឺមិនបានទេប្រយ័ត្នពុកខឹង តែទឹកភ្នែកម៉ែវិញពេលនោះហូព្រោះសំដីបងចាក់ដោតបេះដូងគាត់ពេក

តាមពិតលោកពុកដឹងរឿងទាំងអស់ តែលោកនៅតែមិនហូរទឹកភ្នែក គាត់មិនអោយកូនបាក់ទឹកចិត្ត ។ រហូតអស់ជំរើសតស៊ូនៅភ្នំពេញ បងប្រុសលឺថាទៅកូរ៉េប្រាក់ខែច្រើនក៏ប្រាប់លោកពុក លោកពុកចាប់ផ្ដើមមានក្ដីសង្ឃឹមខ្លាំងជឿជាក់លើកូនគាត់អាចធ្វើបាន បងប្រុសដើរដាក់ពាក្យ តាំងពីសម័យក្រុមហ៊ុននៅជិតប៉ុស្តិ៍លេខ3 តែអត់ជាប់ ក្រោយទៀតក្រុមហ៊ុនរើសខាងកសិកម្មនៅក្បែរស្ប៉ាក

គឺទៅជាមួយខ្ញុំ ក៏មិនជាប់ទៀត កាលនោះខ្ញុំក៏មិនទាន់គ្រប់អាយុទេ ហើយខ្ញុំធ្វើអត្តសញ្ញាណបណ្ណតំឡើងអាយុ 2ឆ្នាំ បង្គ្រប់រហូតដលសព្វថ្ងៃ បន្ទាប់មកទៀតដាក់ពាក្យនៅក្រុមហ៊ុនជិតវិមានឯករាជ្យ បានជាប់ហើយតែគ្មានលទ្ធភាព បង់ថវិកា 3500$ ក៏មិនបានទៅទៀត ។ ក្រោយមកទៀតទើបក្រសួងការងារចាប់ផ្ដើមជ្រើសរើស និងឱ្យសិក្សានៅសាលាកប់ស្រូវ ខ្ញុំមិនហ៊ានដាក់ពាក្យព្រោះគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលា

គឺលោកពុកសម្រេចឲ្យបងប្រុសរៀនតែម្នាក់ទេ ដើម្បីបានទៅ ចាំយោងគ្នាតាមក្រោយ ទុកឲ្យខ្ញុំនិងប្អូនប្រុសនិមល់នៅធ្វើការ ដើម្បីផ្គត់ផ្គង់ដោះស្រាយគាត់រៀនសិន បងប្រុសប្រឹងរៀនណាស់ប្រឡងជាប់ហើយនៅរង់ចាំ 2 ឆ្នាំ ទើបធ្លាក់ឈ្មោះមកក្នុងឆ្នាំ 2008 ពុកដើរចងការគេផង ខ្ចីគេផងព្រោះពេលនោះអស់ស្រែលក់ហើយ ដោះស្រាយយ៉ាងណាបានទៅកូរ៉េសិន ។

និយាយទៅបងប្រុសតស៊ូតាំងពីឆ្នាំ1997 ដល់ឆ្នាំ2008 ជាការុញច្រានរបស់លោកពុកទើបបានទៅកូរ៉េ។ គិតទៅតស៊ូរយ:ពេល11ឆ្នាំទើបបានទៅកូរ៉េ បើទៅកូរ៉េបងប្រុសប្រហែសតែបន្តិច អ្វីគ្រប់យ៉ាងនឹងរលាយអស់ ។ (លោកពុករឹងមាំណាស់មានរឿងអីក៏ដោយមិនងាយហូរទឹកភ្នែកទេ) តែបែជាហូរទឹកភ្នែកនៅពេលកូនថ្វាយបង្គុំ។

ខ្ញុំរស់នៅក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជារឿងពិត មិនមែនជារឿងនិទានអ្វីទេ ក្នុងភូមិអ្នកណាក៏ដឹងដែរ ថាឪពុកចិត្តធំ សុខចិត្តទៅរែកដីលក់ស្រែដើម្បីឲ្យកូនទៅរៀន។ នៅក្នុងភូមិខ្ញុំ កាលនោះអ្នកដែលរែកដី ជាអចិន្ត្រៃយ៍មានតែពីរនាក់ទេ គឺឪពុកខ្ញុំ និងពូទុន តែពូទុនគាត់បានស្លា.ប់ហើយ ។

ពេលនោះបើគ្មានក្រសួងការងារ និងការឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជានិងកូរ៉េ គ្រួសារខ្ញុំក៏គ្មានឱកាសបានទៅកូរ៉េដែរ ហើយមិនមែនតែកម្ពុជាទេដែលទៅធ្វើការងារនៅកូរ៉េ មានថៃ វៀតណាម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ចិន ស្រីលង្កា និងមានច្រើនទៀត……. ហើយកូរ៉េខ្លួនឯងក៏ធ្លាប់ទៅធ្វើជាពលករគេដែរ ។ តើមានបងប្អូនណាខ្លះ ដឹងថាកូរ៉េធ្លាប់ធ្វើពលករឲ្យគេ? ហើយធ្វើឲ្យប្រទេសណាខ្លះ? ហើយក្នុងចន្លោះពេលណា?” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

លក់ទ្រព្យអស់ ដោះបំណុលម្តាយញៀ.នល្បែង បូរមី ទម្លាយនៅសល់ជិត១០ម៉ឺនទៀត(មានវីដេអូ)

Published

on

By

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនមានការផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញស្រីស្អាត បូរមី Live នៅលើបណ្តាញសង្គមយំគគ្រូកតូចចិត្តរឿងម្តាយធ្វើបាបចិត្តម្តងហើយម្តងទៀត យកលុយពីផ្ទះម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារ ចូលកាស៊ីណូ បំផ្លាញកូនស្រី សូម្បីតែផ្ទះបង់រំលោះក៏ត្រូវអស់ដែរ ។

យ៉ាងណាមិញ បន្ទាប់ពីធ្វើការ Live យំគគ្រូកធ្វើឲ្យមហាជនជាច្រើនបានានាំគ្នាអាណិតដល់នាងគ្រប់គ្នា ដោយម្តាយគេខ្លះជួយចម្រើនកូន តែម្តាយរូបនាង បែរមិនចេះអាណិតចិត្តដល់កូនស្រីបន្តិចសោះ កូនសុំអង្វរច្រើនដង កុំឲ្យលេងល្បែង ព្រោះគ្មានចម្រើន តែម្តាយមិនស្ដាប់ ។

ដោយឡែក ក្រោយចាកចេញពីផ្ទះអស់មួយរយៈ សង្ស័យពេលនេះអស់លុយរលីង រូបនាងក៏បង្ហោះវីដេអូនៅលើតាមបណ្តាញ TikTok ថាម្តាយត្រឡប់មកវិញ ខណៈពេលខ្លួនលក់អ្វីគ្រប់យ៉ាងអស់រលីង មិនថាជា កាបូបថ្លៃៗដែលរូបនាងធ្លាប់ស្រលាញ់ ខោអាវ ប្រមូលសងគេខ្លះៗ ហើយពេលនេះនៅសល់ដលទៅ ៦៦០០០ ដុល្លារទៀតឯណោះ តែរូបនាងគ្មានរអ៊ូរទាំអ្វីឡើយ តែរីករាយពេលឃើញម្តាយត្រឡប់មកវិញ ។

បន្ទាប់ពីបានឃើញវីដេអូឃ្លីបនៅលើបណ្តាញសង្គម TikTok ហើយនោះក៏មានបណ្តាអ្នកគាំទ្ររូបនាងបាននាំគ្នាចូលទៅ ខំមិន ផ្តល់ជាកម្លាំងចិត្តជាខ្លាំងទៅលើរូបនាង ហើយអ្នកខ្លះទៀតក៏បានលើកឡើងថា៖ “ល្អប្រពៃណាស់ក្មួយ កូនជួយរ៉ាប់រងម៉ែចឹងទេវតាស្រោចស្រង់ហើយណាក្មួយ, ស៊ូៗចែលុយអាចរកបានទេចែ, ស៊ូៗចេ ដើម្បីគ្រួសារមិនស្រយ៉ត់ទេ, ជឿជាក់លើចែ ចែជាមនុស្សរឹងមាំ, បងពិតល្អ ទោះបងធ្លាក់ដល់ចំណុចក៏ធ្លាក់មិនយូរដែរព្រោះបងជាកូនល្អ សូៗបង, តស៊ូសម្រាប់ដើរទៅមុខបន្តទៀត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ