ស្វីតដល់ហើយ! អ្នកមេម៉ាយរូបស្រស់សុខ សោម៉ាវត្តី បង្ហោះសារងើយឆ្ងល់និងរំភើបជាខ្លាំង ក្រោយគូស្នេ

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបដឹងហើយថា ពិធីការនីនិងតារាសម្តែងដ៏ល្បីអ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង កំលោះ​សង្ហា​ជា​កីឡាករ​បាល់ទាត់ លី វ៉ា​ហេ​ទ ជា​ដៃគូ​ដ៏​ល្អូកល្អិន​ ស្រលាញ់គ្នាចាក់ទឹកមិនលិច រហូត​ដល់​ទស្សនិកជន​នាំ​គ្នា​ហៅ​ថា ស្នេហា​ខុស​ជំនាន់​ ហើយ​ចំណុច​នេះ សូម្បីតែសាមីខ្លួនក៏ទទួលយកថាវ័យខុសគ្នាដែរ។ដោយឡែក ថ្ងៃ​នេះជាថ្ងៃខួបកំណើតរបស់ សុខ ​សោម៉ាវត្តី អ៊ីចឹងហើយទើបគូស្នេហ៍​នាង​បានរៀបចំកម្មវិធីសាមញ្ញមួយនៅផ្ទះសម្រាប់គម្រប់ខួបតារាស្រីរូបនេះ ក្នុងនោះអ្នកនាង សុខ សោម៉ាវត្តី

ក៏មិនទុកយូរ​ឡើយ​នាង​បញ្ចេញ​រឿងរ៉ាវ​ក្នុង​ចិត្ត​ជាច្រើន​ផងដែរ។​​«តាមសួររឿងកាដូរហូតថាអូនអត់ស្រលាញ់មែនឃើញដូចអត់សប្បាយចិត្ត ខ្ជិលឆ្លើយណាស់ចង់ប្រាប់ថាទោះគ្មានក៏សប្បាយចិត្តដែរព្រោះស្នាមញញឹមស្នាមសើចនិងទឹកភ្នែក ដែលហូរពីការរំភើបចិត្តដែលបងឱ្យអូនរាល់ថ្ងៃនេះវាជាកាដូដ៏ធំហើយសម្រាប់មនុស្សស្រីម្នាក់នេះ អគុណបងគ្រប់យ៉ាងកាដូនិងមិនមែនមិនសប្បាយចិត្តទេ តែឆ្ងល់ថាប្រាក់ខែបើកមកឱ្យអស់ហើយ ហើយបាន$មកទិញ

ទឹកមុខសង្ស័យនិងណា»។យ៉ាងណាមិញ អ្នកមេម៉ាយកូនមួយរូបនេះធ្លាប់បានបង្ហើប​ថា​មាន​គម្រោង​សាង​អនាគត​គ្រួសារ​ជាមួយនឹង លី វ៉ា​ហេ​ទ ថែម​ទៀតផង បង្កឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ព្រោះ​កន្លងមក​គេ​ច្រើនតែ​និយាយថា ស្នេហា​របស់​អ្នកសិល្បៈ​គឺ​បាន​តែមួយ​ឆាវ តែ​សម្រាប់​គូ​នេះ​វិញ​ស្រឡាញ់​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង​សម្បើម​ណាស់ ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ចង់ឃើញ​ថ្ងៃ​ល្អ​របស់​ពួកគេ​ទាំងពីរ​ឆាប់ៗ និងជូនពរឲ្យតារាស្រីរូបនេះមានសុភមង្គលក្នុងជីវិត៕ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment