លោកស្រី ទ្រី ដាណា ថា ឆ្លៀតពេលសាកថ្មឲ្យជីវិតខ្លះ បន្ថែមក្តីស្រលាញ់ ជូនស្វាមី និងកូនៗខ្លះ ទើបជីវិតមានន័យ កុំគិតតែពីធ្វើការពេក ត្រូវចេះផ្តល់ក្តីសុខឲ្យខ្លួនខ្លះទើបល្អ

លោកស្រី ទ្រី ដាណា ដែលជាថៅកែលក់ពេជ្រ និងមាស ដ៏ល្បីឈ្មោះ ព្រមទាំងជាម្ចាស់ផលិតផល​ NNP ដែលជាផលិតផលលក់ដាច់បំផុតនៅកម្ពុជា ហើយក៏មានតំណាងចែកចាយ យ៉ាងច្រើនកុះករ នោះ កំពុងតែសាងក្តីសុខដល់ខ្លួនឯង ជាមួយក្រុមគ្រួសារ ដោយការធ្វើដំណើរកម្សាន្ត យ៉ាងត្រជាក់ជក់ចិត្ត នៅលើទឹកដី ខេត្តសៀមរាប។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានរៀបរាប់ថា “ពេលយើងហត់ច្រើន មានពេលបន្តិចដើម្បីសម្រាក គឺជាពេលស្រស់ស្រាយបំផុត តែនៅពេលដែលយើងបានសម្រាកច្រើន ហត់តែបន្តិច យើងនឹងមានអារម្មណ៍ថាធុញថប់បំផុត ។

ពេលយើងគិតច្រើន មានពេលបន្តិចមិនគិតអីសោះ គឺជាពេលរសាយទុក្ខកង្វល់បំផុត តែនៅពេលយើងមិនដែលគិតអីសោះ ហើយត្រូវគិតអីតែបន្តិច គឺជាពេលដែលមួរម៉ៅបំផុត តឹងតែងបំផុត។

ពេលយើងធ្វើការងារ រកស៊ីរវល់ច្រើន ឆ្លៀតពេលដើរលេងបន្តិច គឺជាពេលសប្បាយបំផុត តែនៅពេលដែលយើងដើរលេងច្រើន ឱ្យទៅធ្វើការ ឬរកស៊ីអី គឺជាពេលធុញថប់ ខ្ជិលបំផុត។

ទម្លាប់ធ្វើខ្លួនរវល់ជាប់ជានិច្ច ទម្លាប់ធ្វើខ្លួនឯងឱ្យហត់ជានិច្ច ហើយទម្លាប់គិតជានិច្ច ដើម្បីកុំឱ្យស្ពឹកស្រពន់។ បន្ទាប់ពីធ្វើខ្លាំងបំផុតបន្ទាប់មក ចាំប្រឹងឡើងវិញទៀត ហើយដល់កម្រិត ក៏សម្រាកម្ដងទៀត តែកុំលឿនពេកណា ចាំមួយខែ ពីរខែអីចាំសម្រាកម្ដង”។

Related posts

Leave a Comment