មកស្តាប់រឿងលំអិតពីព័ត៌មានលោក មាសរិទ្ធី ជុំវិញករណីឪពុកចិត្តដាច់ លើកដៃប្រ ហារកូនស្រីទាំង ៣ និងខ្លួនឯងតាមក្រោយ កាលពីយប់មិញនេះ… (មានវីដេអូ)

កាលពីយប់ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២០​ មានករណីដ៏សាហាវមួយបានកើតឡើង ដោយប្រពន្ធបានមកដល់ផ្ទះ ក៏ឃើញកូនស្រីរបស់ខ្លួនទាំង ៣ នាក់ បានស្លា ប់ ហើយប្តីខ្លួនក៏ច ង ក រ ស ម្លា ប់ខ្លួនឯង ទៀត បង្កការភ្ញាក់ផ្អើល​ទាំងយប់ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសំដីប្រពន្ធជនរងគ្រេាះ និងជាម្តាយកូនស្រីទាំង៣ មានឈ្មោះ ឌីម សុខនាថ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោង២០និង៣០នាទីយប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារហូតរបើកទ្វារ ភ្លាមនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញជនរង គ្រេាះ ជាប្ដី បានច ង ក ស្លា ប់ បាត់ហើយ រីឯកូនស្រី២នាក់ ក៏ឃើញស្លា ប់នៅលើគ្រែ និងកូនស្រីច្បង ស្លា ប់នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនបានទៅហៅប្អូនថ្លៃស្រី ដែលជួលបន្ទប់ក្បែរគ្នាឲ្យមកជួយ និងស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង និង បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ។

ជនរងគ្រេាះដែលបានស្លា ប់ចំនួនបួននាក់ មានដូចជា 1- ឈ្មោះ ជា សុខជុំ ភេទប្រុស អាយុ40ឆ្នាំ ជាមេគ្រួសារ មុខរបរ រ ត់កង់បី 2- ឈ្មោះ ជុំ ម៉េងជូ ភេទស្រី ជាកូនទីមួយ 3- ឈ្មោះ ជុំ ម៉េងចិន ភេទស្រី ជាកូនទី២ 4- ឈ្មោះ ជុំ ម៉េងជៀន ភេទស្រី ជាកូនទី៣ចំណែកប្រពន្ធមាន ឈ្មោះ ឌឹម សុខណាត ភេទស្រី អាយុ៣៨ នៅរស់ មុខរបរកម្មកររោងចក្រ​ មិនបានស្ថិតក្នុងហេតុការណ៍ទេ​ ព្រោះទៅ​ធ្វេីការបាត់ហេីយ។

ក្រោយធ្វើការពិនិត្យ និងការសួរដេញដោលជាច្រើនមក ទើបប្រពន្ធរបស់ប្តី និងជាម្តាយរបស់ក្មេងស្រីទាំង ៣ បានប្រាប់ប៉ូលីសថា កន្លងមកធ្លាប់មានបញ្ហាទាស់សម្តី បញ្ហាបំ ណុ​ ល ហើយនិងរឿងផ្សេងៗទៀត រហូតខាងប្តីតែងតែគំ រា មប្រពន្ធថា នឹងធ្វើអ្វីមិនល្អដាក់កូនទាំងអស់ទៀតផង។ មកដល់ពេលនេះ ជនរងគ្រេាះទាំងអស់ក្នុងករណីដ៏សាហាវនេះ ត្រូវបានដឹងទៅស្រុកកំណើតខាងម្តាយ​ នៅកំពង់ចាម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សូមស្តាប់ការរៀបរាប់លំអិតនៃហេតុការណ៍នេះ តាមរយះ ផេច Meas Rithy Hang Meas ដូចខាងក្រោមនេះ

Related posts

Leave a Comment