កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មាន ក រ ណី ដ៏សែន ត ក់ ស្លុ ត មួយបានកើតឡើង ដែលបុរសជាឪពុកបានដាច់ចិត្ដ ស ម្លា ប់ កូនស្រីទាំង៣របស់ខ្លួន រួចទៅ ច ង ក ស ម្លា ប់ ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកតែប្រពន្ធ ព្រោះគាត់បានចេញទៅធ្វើការរោងចក្របាត់ លុះពេលត្រឡប់មកពីធ្វើការវិញ ក៏ឃើញបែបនេះតែម្ដង។ ហេតុការណ៍មួយនេះ បានកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវ ១០១៣ ភូមិឧកញ៉ាវាំង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការបំភ្លឺពីឈ្មោះ ឌឹប សុខនាថ ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធនិងម្តាយបង្កើត ជន រង គ្រោះ បានប្រាប់អោយដឹងថា៖”ប្តីនាងខ្ញុំ ធ្លាប់បាននិយាយប្រាប់នាងខ្ញុំថា នឹង ស ម្លា ប់ កូនស្រីចោលអោយអស់ តែខ្ញុំមិនចាប់អារម្មណ៍ស្មានតែ គាត់និយាយលេង។ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នាងខ្ញុំ បានចេញទៅធ្វើការនៅរោងចក្រ ឯប្តីនាងខ្ញុំ បានចេញទៅរត់កង់បីដូចសព្វដង”។
ស្ត្រីជាប្រពន្ធបន្តថា៖”នៅម៉ោងកើតហេតុខាងលើ នាងខ្ញុំ បានមកដល់បន្ទប់ជួលឃើញកង់បីប្តី នៅមុខបន្ទប់ ហើយទ្វារបន្ទប់បិទដាក់ថ្ពក់សោរពីក្នុង នាងខ្ញុំ ក៏បានស្រែកហៅកូនស្រី ទាំង៣នាក់ តែមិនមានសម្លេងតប នាងខ្ញុំ ក៏បានស្រែកហៅប្តី តែនៅ តែមិនមានសម្លេងតបទៀត នាងខ្ញុំ ក៏បានរុញទ្វារខ្លាំងៗ រហូតរបើកចូលទៅក្នុង ឃើញប្តីនាងខ្ញុំ ច ង ក ដោយក្រមាជាប់នឹងចម្រឹងបង្គាន់ដៃឡៅតឿ នាងខ្ញុំ ក៏បានស្រែកហៅប្អូនថ្លៃ ឈ្មោះ ជា ស្រីនាង ដែលនៅជាប់បន្ទប់រួចបានយកកន្ត្រៃ មកកាត់ខ្សែទម្លាក់ប្តីចុះមកក្រោម ទើបដឹងថា ប្តីនាងខ្ញុំ ស្លា ប់ បាត់ហើយ រួចនាងខ្ញុំ បានមើលទៅលើពូក ឃើញកូនស្រី ២នាក់ ឈ្មោះ ម៉េង ចិន និងម៉េង ចៀន ដេកនៅលើពូក នាងខ្ញុំ ក៏បានទៅអង្រួនទើបដឹងថា ស្លា ប់ រួចនាងខ្ញុំ បានឡើងទៅលើឡៅតឿ ឃើញកូនស្រីនាងខ្ញុំ ឈ្មោះ ម៉េង ជូ ដេកផ្ងារ នាងខ្ញុំ ក៏បានទៅអង្រួន ទើបដឹងថា កូនស្រី នាងខ្ញុំ និងប្តី ស្លា ប់ អស់ហើយ”។
ស្រី្ដជាប្រពន្ធបាន បញ្ជាក់ប្រាប់ទៀតថា៖”ខ្ញុំនិងប្ដី បានរៀបការនឹងរស់នៅជាមួយគ្នាអស់រយៈពេល ២០ឆ្នាំមកហើយ ដោយបង្កើតបានកូនស្រី៣នាក់ (ក្មេងស្រី រង គ្រោះ ខាងលើ)។ ប៉ុន្ដែរយៈពេល ៥ឆ្នាំចុងក្រោយនេះ ជីវិតជាប្ដីប្រពន្ធរបស់នាងខ្ញុំ ហាក់រស់នៅមិនចុះសម្រុងគ្នាទេ ពោលគឺក្នុងគ្រួសារ មានតែរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ ព្រោះប្ដីខ្ញុំប្រចណ្ឌ ហើយប្ដីខ្ញុំ ក៏ធ្លាប់ គំ រា ម ច្រើនជាច្រើនលើកច្រើនសារផងដែរ ដោយគាត់និយាយថា “ប្រយ័ត្នអាញ ស ម្លា ប់ ចោលមួយពូជ”។