គួរឲ្យអាណិតគាត់ណាស់! ឃើញលោកយាយ និងចៅៗ អង្គុយលក់គ្រាប់ឈូកនៅតាមផ្លូវ បងប្រុសម្នាក់ក៏ឈប់ម៉ូតូទិញឈូកមួយថង់ និងជូនថវិការគាត់បន្តិចបន្តួច គាត់អរខ្លាំងណាស់ ក៏នឹកឃើញពាក្យមួយឃ្លាថា…

កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩យប់ បងប្រុសម្នាក់ កំពុងតែធ្វើដំណើរតាមផ្លូវ ក៏បានប្រទះឃើញ លោកយាយចំណាស់ម្នាក់ និងចៅៗ របស់គាត់ចំនួន២នាក់ កំពុងតែអង្គុយលក់ ក្រអៅឈូក និងគ្រាប់ឈូក និងផ្លែឈូក បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត និងទិញម្ហូបឲ្យចៅៗហូប ដែលគាត់រាល់ថ្ងៃគេឃើញគាត់លក់នៅម្តុំស្តុបជិតផ្សារទួលទំពូង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Edward Sovannarith គាត់បានធ្វើការបង្ហោះសារថា ” ឈប់ស្តុប ឃើញហើយ ខ្ញុំក៏គិត។ លំបាកមុន ស្រណុកក្រោយ។ ខ្ញុំកាន់តែយល់ច្បាស់ថា ការងារអ្វី ក៏លំបាកដែរ ការងារអ្វី ក៏នឿយហត់ ការងារអ្វី ក៏មានតម្លៃដែរ កុំអោយតែ ខ្ញុំដើរទៅបោកប្រាស់គេ។ លុយគេ ញើសឈា មគេ។

គ្រាប់ឈូកបកសំបករួច មួយថង់ពីរពាន់រៀល។ ខ្ញុំជួយទិឃញគាត់មួយថង់ ហើយបានជូនប្រាក់គាត់បួនម៉ឺនរៀល។ គាត់អរខ្លាំងណាស់។ (មិនមែនជាការថតសម្តែង បង្ហាញ បង្អួត ដើម្បីល្អមើល ល្អអានទេ)”។

Related posts

Leave a Comment