សូមចូលរួមរំលែកទុក្ខផង! អតីតនាយកសាលារងវិទ្យាល័យព្រះស៊ីសុវត្ថិ លោកគ្រូ ទេព សុគន្ធ បានទទួលមរណៈភាពហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការសោកស្តាយជាខ្លាំង ក្រោយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ អតីតសិស្ស សិស្ស នៃវិទ្យាល័យព្រះស៊ីសុវត្ថិទាំងអស់ មានសេចក្ដីរន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតចំពោះមរណភាពលោកគ្រូ ទេព សុគន្ធ (អតីតជានាយករង) នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានទទួលមរណភាព កាលពីវេលាម៉ោង ០០៖៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ដោយឡែក ក្នុងឱកាសដ៏ក្រៀមក្រំនេះ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមលើកហត្ថបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ

តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធលោក ទេព សុគន្ធធ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។សពត្រូវតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៥៦c ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទំនាក់ទំនងអ្នកស្រីនាយិការង ម៉ក់ ដានី ០១១ ៧៨ ៣៥ ១៥។យ៉ាងណាមិញ ដំណឹងនេះចាត់ទុកដូចជាការគោរពអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា និងក្មួយៗសិស្សានុសិស្សទាំងអស់ចូលរួមរណៈទុក្ខនេះតាមកម្លាំងសទ្ធារៀងៗខ្លួន៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment