សូមសរសើរ! ឌីជេ ណាណា បានបង្ហោះសារមួយយ៉ាងមានអត្ថន័យរៀបរាប់ពីជីវិតតស៊ូ ១៥ឆ្នាំ មុន ប្រែកក្លាយខ្លួនរហូតដល់សព្វថ្ងៃនេះ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបច្បាស់ហើយនៅកេរ្ត៏ឈ្មោះដ៏ល្បីរបស់ ឌីជេ ណាណា ជាពិសេសមិត្ដៗយុវវ័យ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដែលអ្នកនាងគឺជាបុគ្គលមួយរូបដ៏មានឈ្មោះល្បីល្បាញ ដែលតែងតែលេចមុខនៅ តាមបណ្តាញសង្គមហ្វេសប៊ុក វិទ្យុ ជាមួយនឹងការនិយាយអំពីរឿងស្នេហា ក៏ដូចជាការនិយាយលេីកទឹកចិត្តចំពោះស្រ្តី ដែលបាក់ទឹកចិត្ដ និងបានរងគ្រោះដោយសារស្នេហាផងនោះ។ដោយឡែក ក្រោយពេលរៀបការបានប្រហែល ៩ខែមកនេះ ជីវិតគូររបស់ ឌីជេ ណាណា ផ្ទាល់ គឺរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល

និងការងារកាន់តែរីកចម្រើនរហូតដល់អ្នកនាង ខិតខំតស៊ូទិញបានរថយន្ដមួយគ្រឿងម៉ាក TOYOTA Innova ស៊េរីឆ្នាំ២០២០ ដែលមានតម្លៃរហូតទៅដល់ 54,800$ ឯណោះ។យ៉ាងណាមិញ ភាពជោគជ័យ និងការខិតខំប្រឹងប្រែងតស៊ូមិនដែលបោះបង់នេះ ឌីជេ ណាណា ក៏បានបង្ហោះសារមួយឃ្លាដ៏មានអត្ថន័យ សម្រាប់ជាការលើកទឹកចិត្ដទៅដល់មិត្ដៗយុវវ័យ ដែលមានខ្លឹមសារថា៖

«កាលពី១៥ឆ្នាំមុន ខ្ញុំជិះម៉ូតូឆាលីនៅជួបភ្ញៀវ ទៅធ្វើការ ទៅចូលរួមកម្មវិធី ថ្ងៃនេះខ្ញុំជិះ ToyotaInnova2020។ ជីវិតខ្ញុំមានដល់ថ្ងៃនេះ ព្រោះខ្ញុំមិនធ្លាប់អស់សង្ឃឹមឡើយ ទោះពេលជីវិតកំពុងលំបាកប៉ុណ្ណាក៏ដោយ។ បើខ្ញុំធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នា។ សូមកុំអស់សង្ឃឹមឲ្យសោះណា»៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment