លោកហេង ឡុង៖ ចំណាយពេលជាង3ម៉ោង រហូតដល់ម៉ោង១យប់ ទីបំផុត ជម្លោះរវាង ខេម និងម្ចាស់ផលិតកម្មថោន ត្រូវបានបញ្ចប់លោក ហេង ឡុង បានបញ្ជាក់យ៉ាងច្បាស់ថា…

កាលពី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ខាង ផលិតកម្មថោន បានចេញលិខិតមួយ ដោយ ប្រកាស ឲ្យ តារាចម្រៀង លោក ប៉ុន សុណារិន ហៅ ខេម មកកាន់ ផលិតកម្ម ដើម្បីដោះស្រាយ និងបកស្រាយ រឿងកិច្ចសន្យា ជាមួយផលិតកម្ម ថោន និងបានឃើញ ចេញទៅច្រៀង នៅផលិតកម្មផ្សេង ដោយតារារូបនេះ កំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។

ដោយអត់ចំាយូរទេ ក្រោយឃើញលិខិតមួយច្បាប់នេះភ្លាម តារាចម្រៀង ខេម បានចេញមុខ តបទៅ ម្ចាស់ផលិតកម្មថោន វិញតំាងពីម៉ោងជាង ២ ទាបភ្លឺ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ដោយនិយាយទំាងទឹកភ្នែក និង ក្តីឈឺចាប់ ថា ៖

រូបគាត់បានសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែម្ចាស់ផលិតកម្ម ថានៅកុងត្រា ហើយរូបគាត់បានព្យាយាមសុំមើលជាច្រើនលើកហើយ ថាបើនៅ នឹងនៅច្រៀងទៀត តែម្ចាស់ផលិតកម្ម គេចវេសរុញទៅអ្នកនេះ អ្នកនោះមិនឱ្យមើល។ ព្រមទំាងនៅមានរឿងជាច្រើនទៀត ដែល ខេម បានរៀបរាប់ទំាងទឹកភ្នែកនៅក្នុងហ្វេសប៊ុកផេក របស់ខ្លួន។

លុះដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ ម្សិលមិញ ខេម បានបង្ហោះសារមួយទៀតហើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា បើរូបគាត់មានកំហុសរហូតដល់ជាប់គុក គាត់សុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀង ដែលមានសមត្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ។

ចំណែកម៉ោងជាង១យប់ ឈានដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ នេះ លោក ហេង ឡុង បានប្រាប់ដំណឹងល្អមួយថា ៖ “ដំណឹងល្អសម្រាប់បងប្អូន បន្ទាប់ពីចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន និងតារាចម្រៀង ខេម។

ទីបំផុត ភាគីទាំងពីរ បានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នា ជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព”៕

Related posts

Leave a Comment