លោក ហេង ឡុង៖ បានទំនាក់ទំនងទៅភាគីខាងផលិតកម្ម ថោន និងតារាចម្រៀង ខេម ដើម្បីចរចារកដំណោះស្រាយឈ្នះៗ ជាលទ្ធផលភាគីទាំងពីរ មានហេតុផលរៀងៗខ្លួន

រឿងរ៉ាវរបស់លោក ខេម ជាមួយម្ចាស់ផលិតកម្ម ទីក្រុងភាពយន្ដ ថោន បានកំពុងធ្វើឲ្យមជ្ឈដ្ឋានមហាជនគ្រប់ស្រទាប់វណ្ណៈ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់។ ទន្ទឹមនឹងនោះដែរ ក៏មានបុគ្គលល្បីៗ និងតារាល្បីជាច្រើនដួង ក៏បានបញ្ចេញនូវមតិរបស់ខ្លួនជាហូរហែរផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ នៅខណៈពេលមុននេះបន្ដិច រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក ហេង ឡុង ប្រធានសមាគមសិល្បករកម្ពុជា បានប្រាប់ឱ្យដឹងថា៖“កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ខ្ញុំបាទបានទំនាក់ទំនងទៅភាគីខាងផលិតកម្មថោន និងតារាចម្រៀងខេម ដើម្បីសំណូមពរឲ្យភាគីទាំងពីរជួបគ្នាដើម្បីចរចារកដំណោះស្រាយឈ្នះឈ្នះ ជាលទ្ធផលភាគីទាំងពីរ មានហេតុផលរៀងខ្លួន មិនទាន់មានដំណោះស្រាយរួមនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមសមាគមសិល្បករខ្មែរ ខ្ញុំបាទសំណូមពរភាគីទាំងពីរឲ្យពិចារណាឡើងវិញ ដើម្បីរកចំណុចរួម ឈានទៅបញ្ចប់ជំលោះបន្តការរាប់អានគ្នា ក្នុងដំបូលសង្គមសិល្បៈតែមួយក្រោមម្លប់សន្តិភាព”។ សូមជម្រាបផងដែរ ទាក់ទងចំពោះរឿងខាងលើនេះ មហាជនជាច្រើន បានបញ្ចេញមតិ និងសង្ឃឹមថា ភាគីទាំងសងខាង នឹងអាចស្វែងរកដំណោះស្រាយដ៏ល្អមួយ ដោយមិនមានប៉ះពាល់ដល់ខាងណានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment