អបអរសាទរ! អ្នកនាង គឹម លីហ្សា សម្រាលកូនទី២របស់ខ្លួនដោយសុវត្ថិភាពហើយនៅមុននេះបន្តិចពិតជាមានមុខមាត់គួរអោយស្រលាញ់ណាស់

ភ្នំពេញ ៖ នៅមុននេះបន្តិច តារាសម្ដែងអ្នកនាង គឹម លីហ្សា បានសម្រាលប្រុសកូនទី ២ របស់ខ្លួនហើយ ដែលមានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់ខ្លាំងណាស់ មិនចាញ់កូនច្បងនាងប៉ុន្មានទេ ។ដោយអារម្មណ៍រំភើបផង ត្រេកអរផង អ្នកនាង គឹម លីហ្សា បាននិយាយស្វាគមន៍កូនប្រុសទី ២ របស់ខ្លួនតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយរៀបរាប់

ថា «សូមស្វាគមន៍កូនប្រុសពៅសម្លាញ់មកកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ សូមឱ្យកូនសុខភាពល្អណា» ។ ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើនបាននាំគ្នាខំមិនអបអរស្វាគមន៍សមាជិកថ្មី ព្រមទាំងសូមឱ្យម្ដាយ និង កូនមានសុខភាពល្អ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment