នៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ អន្ទិត ជីដេវិត បានបង្ហោះសារដ៏រំភើបមួយ ថា “សូមអបអរសាទរអនាគតឪពុកក្មេកក្នុងឱកាស ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ឋានន្តរសក្តិ ជា ឧត្តមសេនីយ៍ត្រី ទេព ផន សូមជូនពរលោកឪពុក ឱ្យជោគជ័យគ្រប់ភារៈកិច្ច កាងារ ដោយសេចក្តីមោទកភាព ដែលកើតឡើងដោយធម៌ បានមកដោយធម៌”។
ក្រោយឃើញបែបនេះ តារាចម្រៀង ទេព បូព្រឹក្ស បានស៊ែរផុសមួយនេះ ព្រមទំាងភ្ជាប់សារស្ទើរស្រក់ទឹកភ្នែក ព្រោះតែរំភើបខ្លាំងពេក ដោយសរសេរថា “អបអរសាទលោកពុក ខ្ញុំឃើញហើយចង់ស្រក់ទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់ លោកពុកមិនដែលនិយាយអ្វីទេមិនដែលចង់បានអ្វីឬសុំអ្វីពីកូនស្រីម្នាក់នេះទេ
ដឹងតែព្រឹកឡើង ជិះម៉ូតូទៅធ្វើការ ពេលដែលឃើញកូនៗ ពិបាកចិត្ត ពុកមានតែពាក្យមួយម៉ាត់ថា ខំធ្វើការកូន ការងារណា ក៏ពិបាកដែរ បើគេចង់ឈ្នះ ឲ្យគេឈ្នះទៅ កូននឹងជោគជ័យ នៅពែលដែលកូនខំប្រឹងតស៊ូ ការមិនបៀតបៀនអ្នកដទៃ គឺនាំឲ្យចិត្តយើងស្ងប់នឹងជួបរឿងល្អៗច្រើន”៕