អីយ៉ា ស្ងាត់ៗ ស្រាប់តែ តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ព្រលយសារយ៉ាងខ្លី ទាំងយប់ថា…

ភ្នំពេញ ៖ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា ដែលជាតារាស្រីម្នាក់ ត្រូវបានមហាជន មានការស្ងប់ស្ងែង និងគោរពស្រលាញ់ជាខ្លាំង ។ គ្រប់បទចម្រៀងដែលអ្នកចេញមកម្តងៗ សុទ្ធសឹងតែជាបទពិរោះៗ និងធ្វើឲ្យមហាជន ជាប់ចិត្ត ដកចិត្តមុនរួច។

ជាក់ស្តែងកាលពីយប់ម្សិលមិញនេះ តារាស្រីរូបនេះក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនយ៉ាងដូច្នេះថា “មានពេលខ្លះខ្ញុំក៏ចង់នៅកន្លែងស្ងាត់ ស្រូបយកខ្យល់អាកាស ដកដង្ហើមបរិសុទ្ធ ស្ដាប់សម្លេងទឹករលក មើលមេឃឆ្ងាយដាច់កន្ទុយភ្នែក ឲ្យបានយូរ…! តែយើងមានកូនតូចនៅគេងក្នុងបន្ទប់ ត្រូវទៅមើល ចឹងមើលប៉ុណ្ណឹងបានហើយ រាត្រីសួស្តីអ្នកទាំងអស់គ្នា”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ឯកភាពនិងសំដីរបស់អ្នកនាង បានលើកឡើង តែមនុស្សយើងត្រូវមានតួនាទី ភារៈកិច្ចជាច្រើនទៀត ត្រូវបំពេញ មិនអាចទៅសំងំ រស់នៅតែម្នាក់ឯងជារៀងរហូតបានទេ៕

Related posts

Leave a Comment