ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បង្ហាញរូបថតអនុស្សាវរីយ៍​កាលពី​ទស្សវត្សរ៍​ឆ្នាំ​៨០ ដែលរូបលោកធ្លាប់បានឆ្លងកាត់ ជីវិតដ៏សែនជូរចត់ និងគ្រោះថ្នាក់​ច្រើនរាប់មិនអស់ ហើយក៏បានជួបរឿងមួយនេះ…

ជឿងជាក់ថា ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែល​ល្បីល្បាញ​ជា​វិនិយោគិន​ដ៏ធំម្នាក់​ ហើយក៏ជាបុគ្គលម្នាក់ ដែលបានជួយសង្គមជាតិយ៉ាងច្រើនផងដែរ។ ដោយឡែកកាលពីពេលថ្មីៗនេះ លោកបានរំលឹកដល់អនុស្សាវរីយ៍ចាស់ កាលពី​ទស្សវត្សរ៍​ឆ្នាំ​៨០ ដែលរូបលោកធ្លាប់ឆ្លងកាត់ វាពិតជាជីវិតមួយដ៏សែនជូរចត់យ៉ាងខ្លាំង។

ជាក់ស្តែង លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានប្រសាសន៍លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា “រូបថត​អនុស្សាវរីយ៍​កាលពី​ទស្សវត្សរ៍​ឆ្នាំ​៨០ ឯកឧត្ដម​ញុឹម​ វណ្ណដា​ បានបបួលខ្ញុំ​អោយយកលុយ​ទៅទិញមាស​ ដែលប្រជាជន​កំពុងតែ​ជិក​នៅម្តុំ​សំពៅលូន​ ស្រុកមេមត់​ ខេត្ត​កំពង់ចាម​ដោយធ្វេីដំណេីរបីថ្ងៃ​តាម​រថយន្ត​ធន់ធ្ងន់​(ដំរីទឹក​)​ មានកង​កម្លាំង​ការពារ​ ​ដែល​ត្រូវ​ឆ្លងកាត់​គ្រោះថ្នាក់​មានខ្មែរក្រហម​ស្ទា ក់បា ញ់​ជាច្រើន​អន្លឺផង​ នៅពេលទៅ​ដល់ទីតាំង​មិនឃេីញមានមាសទេ​ មានតែអ្នកជិក​ដាច់បាយដាច់ទឹក​ លុយទាំង​ប៉ុន្មាន​ចែកជា​អំណោយ​ទានទាំងអស់​តែម្តង​ទៅ​ សុំតែ​ជីវិត​វិល​ត្រឡប់​មកជួប​ជាមួយ​ប្រពន្ធ​និង​កូនៗវិញទៅបានហេីយ​ ។

Related posts

Leave a Comment