ជួយស៊ែរម្នាក់មួយផងបងប្អូន! លោកស្រី ទ្រី ដាណា ប្រកាសស្វែងរកលោកយាយ ចង់ជួយលោកយាយ តែមិនដឹងថា ត្រូវជួយគាត់តាមណា…

ហ្វេសប៊ុក៖ លោកស្រី ទ្រី ដាណា ដែលពុកម៉ែ បងប្អូនជាច្រើនបានស្គាល់ រូបលោកស្រី តាមរយៈ បណ្តាញសង្គមហ្វេសប៊ុក ដោយលោកស្រី បានធ្វើរឿងជាច្រើន ជួយដល់សង្គម ពិសេសគឺអ្នកដែលកំពុងតែជួបនូវការលំបាក វេទនា ឬ ក៏អ្នកតស៊ូ ប្រឹងប្រែងនៅក្នុងការប្រកបមុខរបររកស៊ី ផ្ទាល់ខ្លួនតែម្តង។

ជាក់ស្តែងនៅមុនេះបន្តិច លោកស្រី បានប្រកាស ស្វែងរកលោកយាយម្នាក់ នៅខេត្តរតនគិរី ដោយសារតែឃើញលោកយាយ គាត់ពិតជាលំបាកខ្លាំងណាស់ នេះបើមើលតាមទិដ្ឋភាពផ្ទាល់របស់លោកយាយ។ លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងដូច្នេះថា “ឃើញរូបនេះ គេ share លើ facebook មិនដឹងថាគាត់កើតអី ពិតជាអាណិតលោកយាយណាស់ មិនដឹងថាអាចជួយតាមណាបាន ជីវិតចុងក្រោយ ក៏មិនអាចរស់បានស្រួល សង្វេគណាស់លោកអើយ។

មិនដឹងថាគាត់មានកូនចៅឬអត់ សង្ឃឹមថាអាចជួយគាត់បានខ្លះ ឃើញបែបនេះ នៅមិនសុខទេ។ ឃើញគេថាគាត់នៅរតនគិរី មិនដឹងថាអាចទាក់ទងតាមណាបាន”។

Related posts

Leave a Comment