ក្រោយដឹងជម្លោះរវាង តារាចម្រៀង ខេម និងម្ចាស់ផលិតកម្ម ថោន, អត់ចាំយូរទេ ពេលនេះ ឯកឧត្តម ពេជ្រ ស្រស់ បានដាក់ប៉ុន្មានម៉ាត់ដ៏មានន័យថា…

កាលពី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ខាង ផលិតកម្មថោន បានចេញលិខិតមួយ ដោយ ប្រកាស ឲ្យ តារាចម្រៀង លោក ប៉ុន សុណារិន ហៅ ខេម មកកាន់ ផលិតកម្ម ដើម្បីដោះស្រាយ និងបកស្រាយ រឿងកិច្ចសន្យា ជាមួយផលិតកម្ម ថោន និងបានឃើញ ចេញទៅច្រៀង នៅផលិតកម្មផ្សេង ដោយតារារូបនេះ កំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មនៅឡើយ។

ដោយអត់ចំាយូរទេ ក្រោយឃើញលិខិតមួយច្បាប់នេះភ្លាម តារាចម្រៀង ខេម បានចេញមុខ តបទៅ ម្ចាស់ផលិតកម្មថោន វិញតំាងពីម៉ោងជាង ២ ទាបភ្លឺ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ដោយនិយាយទំាងទឹកភ្នែក និង ក្តីឈឺចាប់ ថា ៖

រូបគាត់បានសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែម្ចាស់ផលិតកម្ម ថានៅកុងត្រា ហើយរូបគាត់បានព្យាយាមសុំមើលជាច្រើនលើកហើយ ថាបើនៅ នឹងនៅច្រៀងទៀត តែម្ចាស់ផលិតកម្ម គេចវេសរុញទៅអ្នកនេះ អ្នកនោះមិនឱ្យមើល។ ព្រមទំាងនៅមានរឿងជាច្រើនទៀត ដែល ខេម បានរៀបរាប់ទំាងទឹកភ្នែកនៅក្នុងហ្វេសប៊ុកផេក របស់ខ្លួន។

ក្រោយឃើញ ជម្លោះរវាង តារាចម្រៀង ខេម និង ម្ចាស់ផលិតកម្ម ថោន អត់ចាំយូរឡើយ ស្រាប់តែ ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារមួយ ដោយពោលពាក្យដ៏មានន័យប៉ុន្មានម៉ាត់ថា ៖

“ខ្ញុំមិនចង់លូកដៃរឿងទំនាស់ ខេម ទេ ប៉ុន្តែគ្រាន់ តែខ្ញុំចង់ផ្តល់ជាទស្សនៈទានក្នុងរឿងនេះបន្តិចចុះ

បើធ្វើជាដើមឈើធំ កុំខ្លាចអ្នកចូលជ្រកម្លប់ នឹងកុំខឹងនៅពេលគេចាកចេញឈប់ជ្រកម្លប់របស់ខ្លួន ពីព្រោះថាគឺគ្រប់មនុស្សតែងតែមានការផ្លាស់ប្តូរ

សរុបសេចក្តីមក ជម្លោះរបស់ខេម និងថៅកែ គឺគ្មានអ្នកឈ្នះ និងមានតែអ្នកចាញ់ និងខាត ដោយថៅកែ គឺបង្ហាញពីភាពអាត្មានិយមឲ្យ
មហាជនបានដឹង រីឯ ខេម បង្ហាញពីភាព មិនអត់ធ្មត់ឲ្យដល់ទីបញ្ចប់ ប៉ុន្តែក្នុងនាមជាឪពុក មិនគួរជួលគេឲ្យតាមវ៉ៃកូន នាពេលកូនចាក
ហើយរឿង ខេម នេះ គឺ ខ្ញុំធ្លាប់ផ្តាំផ្ញើទៅថៅកែ ថោន តាមរយៈមិត្ត ភក្តិជិតស្និតរបស់គាត់ដែរ ថាកុំប្តឹង ខេម អីគឺ វាអត់ចំណេញទេ ហើយគួរបើកចិត្តឲ្យធំទូលាយចំពោះអតីតបុគ្គលិករបស់យើង ទើបទទួលបានផលល្អពេលចុងបញ្ចប់ ហើយខ្ញុំជឿជាក់ថា នៅពេលដែលកូនរកស៊ីមាន គឺមិនអាចបំភ្លេចផ្ទះខ្លួនឯងធ្លាប់ជ្រកនោះទេ ច្បាស់ណាស់គ្រប់មនុស្សទាំងអស់ គឺ នៅ ពេលដែលរកស៊ីមានបានទៅ នឹងនឹកឃើញ ផ្ទះដែលខ្លួនធ្លាប់ជ្រកមុនគេជាដាច់ខាត…។

សូមមានមតិប៉ុណ្ណឹងចុះពីខ្ញុំបាទ ពេជ្រ ស្រស់ ប៉ុន្តែរឿងជម្លោះ ខេម គឺតូចជាងរឿងជម្លោះ ខ្មែរគ្នាឯង អំពីរឿងព្រំដែននោះទេបាទ”៕

Related posts

Leave a Comment