បញ្ហារវាង តារាចម្រៀងលោក ខេម និងផលិតកម្មថោន មានតែតារាចម្រៀលោក Eno ម្នាក់គត់ដែលហ៊ានពោលពាក្យទាំងនេះទៅកាន់ ខេម ថា…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបហើយថានៅកាលពីម្សិលមិញនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការផ្ទុះកក្រើកយ៉ាងខ្លាំងពាក់ព័ន្ធនិងរឿងរ៉ាវរបស់តារាចម្រៀងលោក ខេម ជាមួយនិងផលិតកម្មថោន ។

សូមជម្រាបផងដែរថាបញ្ហារបស់តារាចម្រៀងលោក ខេម ជាមួយនិងផលិតកម្មថោន គឺកើតឡើងដោយសារតែតារាចម្រៀងលោក ខេម ដែលមានឈ្មោះពិតថា ប៉ុន សុណារិន ដែលជាត្រូវបានផលិតកម្ម ថោន ចេញលិខិតអោយចូលដោះស្រាយជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។

យ៉ាងណាមិញរឿងមួយនេះកំពុងតែមានកម្តៅក្តៅគគុកហើយត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកលើកយករឿងមួយនេះមកធ្វើការវែកញែកឡើងបែកខ្ទិះ ក្រោយឃើញដូច្នេះស្រាប់តែលេចមុខតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេម្នាក់គឺលោក Eno ដោយលោក Eno បានធ្វើការនិយាយលើកទឹកចិត្តទៅកាន់ខេម ផងដែរថា «គ្នាផ្តល់កំលាំងចិត្តឱ្យ»។

បន្ទាប់ពីលោក Eno បាននិយាយបែបនេះរួចឃើញថាមានមហាជនជាច្រើនបានសម្តែងការកោតសរសើរលោក Eno យ៉ាងខ្លាំងមិនត្រូវតែប៉ុណ្ណោះមានមហាជនមួយចំនួនក៏បាននិយាយថា Enoពិតជាមានទឹកចិត្តល្អ ចេះលើកទឹកចិត្តមិត្តក្នុងគ្រាលំបាក ៕

Related posts

Leave a Comment