អស់ទាស់ម៉ង! លេចមុខសុទ្ធតែ តារាល្បីៗ ចូលរួមក្នុងពិធីទទួលស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra ម្សិលមិញ មើលទៅគ្រប់គ្នា ស្រស់ស្អាត ទាក់ភ្នែក ដល់ហើយ (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ ក្រោយឃើញ ហ្វេសប៊ុកផេកផ្លូវការមួយរបស់ផលិតកម្ម Galaxy Navatra បានប្រកាសជាផ្លូវការថា ៖

“ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra”។

ចំណែក នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ម្សិលមិញនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង។

កម្មវិធីនេះ បានប្រព្រឹត្តទៅ ចាប់ពីវេលាម៉ោង ៥:៣០ នាទីល្ងាច ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN។

ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួង មានវត្តមានក្នុងកម្មវិធីដ៏ពិសេសនេះផងដែរ អមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត គួរឲ្យគយគន់។

តារាល្បីៗដែលមានមុខក្នុងកម្មវិធីនេះ មានដូចជា លោក ប៉ែន ចំរុង, អ្នកនាង ចនច័ន្ទ លក្ខិណា, ឌុច លីដា, ខេម, តន់ ចន្ទសីម៉ា, វង្ស ថាណាន់, ណូយ វ៉ាន់ណេត, សាវីន ហ្វីលីព ព្រមទំាងនៅមានតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីដ៏អធិកអធមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment