មានហេតុបានមានផល ! លោក ឃុន ធារិទ្ធិ សូមបងប្អូនមិនដឹងរឿងច្បាស់កុំ ជេ រ ខេម ថាគាត់រមើលគុណអី រឺថាខាងណាខុសអី នៅចាំស្តាប់ទាំងសងខាងសិន

បន្ទាប់ពីម្ចាស់ផលិតកម្មថោន បានចេញលិខិតមួយច្បាប់ ដោយឲ្យតារាចម្រៀងសំលេងស្អក លោក ខេម ចេញមុខមកធ្វើការដោះស្រាយ​ ជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ និងសូមឲ្យភាគីទាំងពីរតាមសម្រួល។

ដោយឡែកអ្នកដឹកនាំសម្តែង លោក ឃុន ធារិទ្ធិ បានបង្ហោះសារយ៉ាងវែងលើបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំអាចនិយាយបានថាជាមនុស្សម្នាក់ដែលដឹងរឿងច្រើនដែលនៅពីក្រោយហេតុផលដែលបង ខេម សំរេចចិត្តចេញពី ថោន ដូចនេះហើយសូមបងប្អូនមិនដឹងរឿងច្បាស់កុំជេ ខេម ថាគាត់រមើលគុណអី រឺថាខាងណាខុសអី នៅចាំស្តាប់ទាំងសងខាងសិន។

មានហេតុបានមានផល ដោយសារតែបញ្ហាមួយចំនួននៅក្នុងចិត្តដែលមិនអាចដោះស្រាយបាន ការយល់ច្រលំ នឹងមានការអន់ចិត្តគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រវាងមេ នឹងបងខេម ទើបបងខេមសំរេចចិត្តចេញទៅ។ ទីណាដែលគេមិនអោយតំលៃ កុំនៅយូរពេក ។រឿងនេះកើតឡើងដោយសារការយល់ច្រលំទាំងសងខាង កុងត្រាបងខេមនៅសល់ 6ខែចុងក្រោយមែន តែមកពីមុនពេលគាត់ចេញនិយាយគ្នាមិនច្បាស់ បានមានរឿងបែបនេះ។

មុនពេលចេញក៏បងខេមបានសុំឈប់ពិតប្រាកដមែន ព្រោះតាមពិតគាត់រកឈប់ជាមួយថោនយូរហើយ ក៏ច្រើនដងដែល តែដោយសារមនោសញ្ចេតនាជាមួយមេ នឹងដឹងគុណមេ បានគាត់នៅតស៊ូនៅបន្តរ រងចាំដំណោះស្រាយមួយដល់ល្អ។ តាមពិតមេគឺជាមនុស្សល្អ គាត់តែងតែជួយកូនចៅ ស្រលាញ់កូនចៅ ផ្តល់ឱកាសអោយកូនចៅគាត់ ពេលវេលាកាលពី3-4 ឆ្នាំមុនដែលជាពេលមេនៅកាន់ផ្ទាល់ពិតជាពេលដែលមេបានផ្តល់ភាពកក់ក្តៅដល់កូនចៅទាំងអស់គ្នា នឹងយកចិត្តទុកដាក់ដល់កូនចៅគ្រប់គ្នា ខ្ញុំមានថ្ងៃនេះក៏ដោយសារមេជាអ្នកជ្រោមជ្រែង នឹងផ្តល់ឱកាសដែល។

ដោយសារ Town Production បានមាន Rith Omega តែដោយសារមួយរយះធំនេះមេគាត់រវល់ជាច្រើនជាមួយការងារគាត់ បានធ្វើអោយបុគ្គលអគតិមួយចំនួនអាងមេបញ្ចេញរឹទ្ធ បញ្ចេញអំនាច បញ្ជាគេឯងទាំងខ្លួនមិនចេះ ចេះតែអែបអប នឹងធ្វើអោយប៉ះពាល់ដល់បុគ្គលិកជាច្រើនទៀតនៅក្នុងក្រុមហ៊ុនទាំងដែលមេមិនបានដឹង។

ដូចនេះហើយខ្ញុំសុំស្នើរដល់មហាជនទាំងអស់គ្នា បើមិនដឹងរឿងច្បាស់សូមកុំនាំគ្នាជេគេទាំងគ្មានហេតុផល សូមកុំជាន់គេដោយតែស្ករអី ព្រោះខ្ញុំក៏ជាជនរងគ្រោះនឹងការដែលគេជាន់តែស្ករទាំងមិនដឹងរឿងច្បាស់នេះដែល”។

Related posts

Leave a Comment